ព័ត៌មានជាតិ

សាកសព​ជនរងគ្រោះ​និង​បំណែក​យន្តហោះ​របស់​អាកាសចរណ៍​ឡាវ​

​អាកាសធាតុ​ដែល​អាក្រក់​ត្រូវបាន​គេ​ជឿ​ថា​ជា​កត្តា​នាំឲ្យ​មាន​សោកនាដកម្ម​នៃ​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​កន្លងទៅ​។​គ្រោះ​ថា្នក់​ដ៏​អាក្រក់​នេះ​បាន​សម្លាប់​មនុស្ស ៤៩ នាក់​រួមទាំង​អ្នកបម្រើ​ការងា​រលើ​យន្តហោះ ៥​នាក់ ផង​ហើយ​ក្នុងនោះ​មាន​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​ជាតិ​សាស ១០ ផ្សេង​គ្នា​ផង​។​

​យន្តហោះ​ប្រភេទ ATR-72 turboprop បាន​ហោះ​ចាកចេញ​ពី​រដ្ឋធានី​វៀង​ចាន់​ហើយ​បាន​ជួប​គ្រោះថ្នាក់​នៅ​វេលា​ម៉ោង​ប្រហែលជា ៤ រសៀល​នៅ​ខណៈ​ដែល​ហោះ​ជិត​ដល់​កន្លែង​ចុះចត​ទៅហើយ​។​បំណែក​យន្តហោះ​និង​សាកសព​ត្រូវបាន​គេ​រកឃើញ​នៅ​ត្រង់​តំបន់​ត្រីកោណ​ដែល​ជា​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​បី​គឺ​ឡាវ​កម្ពុជា​និង​សៀម​។​
​បញ្ជាក់​ផង​ដែរ​ថា តាម​ប្រភព​ព័ត៌មាន​អន្តរជាតិ​នានា បានឲ្យដឹងថា ក្នុងនោះ ក៏មាន​អ្នកបើកបរ​យន្តហោះ សញ្ជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ ដោយ​ត្រូវ​ស្លាប់​ក្នុង​ឧបទ្ទេវហេតុ​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines1_zps52396755.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines6_zps2ef47bed.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines3_zpsdf420c03.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines2_zps3294639c.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines4_zpsca383cc4.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines5_zpse7818407.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines8_zps1ce50ccb.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines11_zps8e6bc17c.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines12_zpsc728c206.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines9_zps4206732f.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines10_zps7a0a0727.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines7_zps128e8589.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines13_zps74e0d7cd.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/LaosAirlines14_zpsf658a9e3.jpg

មតិយោបល់