យោងតាមគេហទំព័របរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា ការគេងពេលលថ្ងៃមួយស្របក់ អាចធ្វើឲ្យការគិតរបស់លោកអ្នកមានប្រសិទ្ធភាពបន្ទាប់ពីការសិក្សា ឬក៏ធ្វើការហត់នឿយ។ តាមការសិក្សាជាច្រើនបានបង្ហាញថាការគេងមួយស្របក់នៅពេលថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺ សសៃឈាម កម្លាំងផ្លូវភេទមានការកើនឡើង ជួសជុលកាសិកាស្បែកឡើងវិញ, កាត់បន្ថយនូវរោគឈឺក្បាល និង ជួយពន្យាពេលនៃការគេងយប់។
ក្រុមអ្នកជំនាញដែលបានសិក្សាទៅលើករណីដេកថ្ងៃនៅសហរដ្ឋអាមេរិក បានផ្តល់នូវគន្លឹះមួយចំនួនដើម្បីឲ្យទទួលប្រសិទ្ធភាពខ្ពស់នៅក្នងការគេងរបស់លោកអ្នកដូចខាងក្រោម៖
១. ត្រូវប្រាដកថាអាចអនុវត្តវាជាប្រចាំ ចូររៀបគំរោងសម្រាប់ជ្រើសរើសពេលវេលាឲ្យសមស្រប់បំផុតសម្រាប់ខ្លួនរបស់អ្នក។ ពេលវេលាដែលល្អបំផុតសម្រាប់ការគេងគឺស្ថិតនៅក្នុងចន្លោះពីម៉ោង ១ ទៅម៉ោង ៤ ល្ងាច។
២. ទីតាំងដែលអ្នកអាចគេបានគឺស្ថិតនៅលើកៅអ៊ី កន្លែងអង្គុយនេះអាចជួយឲ្យលោកអ្នកគេងបាន ប៉ុន្តែមិនមែនជាកន្លែងគេងយូរនោះទេ ធ្វើដូច្នេះដើម្បីជួយកាត់បន្ថយនូវជំងឺដែលមានផលប៉ះពាល់ដល់សុខភាព។
៣. ការផឹកកាហ្វេមួយពែងមុនពេលគេងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លានៅពេលដែលភ្ញាក់មកវិញ បើយោងតាមអ្នកជំនាញមានប្រសាសន៍ថា ជាតិកាហ្វេអ៊ីនមានប្រសិទ្ធភាពខ្ពស់នៅពេលដែលលោកអ្នកភ្ញាក់មកវិញ។
៤. នេះជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដាស់អ្នកឲ្យភ្ញាក់មកវិញ គឺកំណត់ម៉ោងរោទិ៍ប្រសិនបើអ្នកខ្លាចដេកជ្រុស ការដេកនេះអាចកំណត់ត្រឹម ២០ ទៅ ៣០ នាទីមិនអាចលើសពីនេះបានឡើយ៕
មតិយោបល់