ព័ត៌មានជាតិ

ការ​ជិះ​កង់​ឆ្លងកាត់​ជ្រលង​ដ៏​គ្រោះថ្នាក់​ត្រូវ​បាន​បំបែក​ដោយ​កីឡាករ Cam Zink (Video Inside)

​ការប្រកួត​ជិះ​កង់​ឆ្លងកាត់​ជ្រលង​ភ្នំ​ដ៏​វែង​បំផុត ត្រូវបាន​បំបែក​ដោយ​កីឡា​ការ Cam Zink មកពី Red Bull Rampage 2013​ ដែល​អាច​ធ្វើ​បាន​យ៉ាង​ល្អ​នៅក្នុង​ប្រវត្តិសាស្ត្រ​មិន​មាន​ពីមុនមក​។​
​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង​នៅពេលដែល​លោក Zink បាន​បញ្ជេញ​សម្ថភាព​ដ៏​ជំនាញ​ដើម្បី​ដណ្តើម​យក​ពាន់រ​ង្វាន់ ទីបំផុត​គាត់​អាច​បំបែក​កំណត់ត្រា​ពិភពលោក​បាន​ដូច​បំណង​។ នៅក្នុង​ការប្រកួត​ជិះ​កង់​ឆ្លងកាត់​ជ្រលង​ដ៏​គ្រោះថ្នាក់​នេះ Zink ធ្វើ​បាន​យ៉ាង​ល្អ ហើយ​គាត់​អាច​បង្ហាះ​កង់​ឡើង​ទៅ​លើ​បាន​កម្ពស់ ៧៨ ហ្វីត ស្មើរ​នឹង ២៤ ម៉ែត្រ នេះ​ជា​ការបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​ពុំ​ធ្លាប់មាន​។
​គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​គឺជា​ការប្រកួត​លើកដំបូង​របស់​គាត់ ហើយ​ក៍​ជា​រឿង​មួយ​ដែល​មិន​គួរឲ្យ​ជឿ​ចំពោះ​អ្នក​ដែល​គ្មាន​បទពិសោធន៍​ដូចជា​រូប​គាត់​៕​
Kyle Strait-Action
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់