ព័ត៌មានជាតិ

ក្មេងប្រុស​ជនជាតិ​ចិន​ម្នាក់​មាន​ទ្រនាប់ជើង​ពាក់​ជា​លើកដំបូង​

​ក្មេងប្រុស​នៅ​ក្នុង​ប្រទេស​ចិន ត្រូវបាន​រំភើប​ជា​លើកដំបូង ដោយ​មាន​ទ្រនាប់ជើង ត្រូវ​នឹង​ទំហំ​ជើង បន្ទាប់ពី​មាន​ជំងឺ​ជើងដំរី ឬ​រោគ​ហើម​ដៃជើង​។​

Anyou Xu ជា​ក្មេង​ប្រុស ដែល​រស់នៅ ទីក្រុង​ហ្វូ​ស៊ូ ខេត្ត​ហ្វូ​ជាំង នា​ភាគ​ខាងលិច​ប្រទេស​ចិន ។ ជាមួយ​នឹង​ជំងឺ​ហើម​ដៃជើង ជាង ២៧ ឆ្នាំ​ទៅ​ហើយ ដែល Anyou Xu ដើរ​ដោយ​ជើង​ទទេរ ប៉ុន្តែ​រដូវរងារ​ចូលមក​ដល់ គាត់​បាន​ប្រើប្រាស់​ទ្រនាប់ជើង​សង្រែក ដែល​ធ្វើឡើង​ដោយ​បងប្រុស​របស់​គាត់​។​

​ថ្មីៗ​នេះដែរ អ្នក​ធ្វើ​ទ្រនាប់ជើង ដែល​មាន​ជំនាញ់​ច្បាស់លាស់ បាន​ជួយ​ដល់ Xu អាច​មាន​ទ្រនាប់ជើង​ពាក់​ដូច​គេ ជាមួយនឹង​ជើងដំរី​របស់ខ្លួន​។ ទ្រនាប់ជើង​ដំបូង​របស់ Xu មាន​បណ្តោយ 28.5 សង់ទីម៉ែត្រ និង​ទទឹង 22.5 ។​
​តាម​ប្រភព​ព័ត៌មាន​របស់ Mirror បានឲ្យដឹង អ្នក​ផលិត​ទ្រនាប់ជើង​នេះ​បាន​សន្យាថា នឹង​ផលិត​ទ្រនាប់ជើង​ថ្មី ប្រសិនបើ​គាត់​ពាក់​វា​ទៅរ​ហែក​នោះ​។​

​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ជំងឺ​ហើម​ដៃ​ហើប​ជើង​នេះដែរ ភាគច្រើន​កើត​នៅ តំបន់ ត្រូ​ពិក ជាពិសេស​គឺ​នៅ​តំបន់​អាហ្វ្រិក​។​មូលហេតុ​ដែល​កើត​ជំងឺ​នេះ​គឺ​ដោយសារតែ ប៉ារ៉ាស៊ីត បាន​ចូល​ទៅ​កាន់​ខ្លួន​មនុស្ស តាមរយៈ​មូល​ខាំ​៕​
shoe1

shoe 2
ទស្សនាវីដេអូរូបភាពដូច​ខាង​ក្រោមនេះ​៖

មតិយោបល់