ព័ត៌មានជាតិ

ការរកឃើញ​ថ្មី​បញ្ជាក់​ថា​អាចម៌ផ្តាយ​មួយទៀត​អាច​តម្រង់ម​ក​ផែនដី​នៅ​ក្នុង​ឆ្នាំ 2032

​វ៉ា​ស៊ិន​តោន ( 18/10/13 )៖​អ្នកជំនាញ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ពុំ​មាន​ការ​ផលប៉ះពាល់​ខ្លាំង​អ្វី​ដែល​បណ្តាល​មក​ពី​អាចម៌ផ្តាយ​ថ្មី​មួយទៀ​តដែល​នឹង​ហោះ​មក​ប៉ះ​ផែនដី​នៅ​ឆ្នាំ 2032 នោះទេ​។​
Large Asteroid closing in on Earth
​ដុំថ្ម​អាកាស​មួយ​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញ​កាលពី​ថ្ងៃ​ទី 8 តុលា​ដោយ​អ្នកជំនាញ​អវកាស​មកពី​ប្រទេស​អ៊ុ​ក្រែន បានឲ្យដឹងថា វា​បាន​ហោះ​មក​កៀក​នឹង​ផែនដី​នៅ​ចន្លោះ​ថ្ងៃ​ទី 16 កញ្ញា​ហើយ​ស្តិតក្នុង​ល្បឿន​ប្រមាណ 6,7 លាន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​តាមរយៈ​ល្បឿន​និង​ការអង្កេត​របស់​អ្នកជំនាញ​បាន​ប៉ាន់ស្មាន​ថា​ការមកដល់​ផែនដី​អាច​នឹង​ខ្ទង់​ឆ្នាំ 2032 ។​

​ទោះបីជា​យ៉ាងណា​អ្នកជំនាញ​អាមេរិក​បញ្ជាក់​កុំឲ្យ​មាន​ការភ័យខ្លាច​ពី​ព្រោះថា​នៅ​មិនទាន់​មាន​ការបញ្ជាក់​ច្បាស់​ពី​ការប៉ះពាល់​ខ្លាំង​ដល់​ពិភព​ផែនដី​យើង​ដែរ​បើ​ទោះបីជា​គេ​បាន​ដឹងថា​អាចម៌ផ្តាយ​មួយ​នេះ​អាច​មាន​ទំហំ​ប្រវែង​ប្រហែល 300 ទៅ 700 ម៉ែត្រ​៕​

មតិយោបល់