ភ្នំពេញ: មានការប៉ះទង្គិចគ្នាមួយរវាងក្រុម ប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារ ជាមួយខាងក្រុមហ៊ុន OCIC ដែលកំពុងតែយកគ្រឿងចក្រមកធ្វើការឈូសឆាយផ្លូវ ដើម្បីអភិវឌ្ឍននៅក្នុងតំបន់ តាមគោលការណ៍របស់សាលារាជធានីភ្នំពេញ កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់ទៅនឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុននោះទេ ដោយសូមឲ្យខាងក្រុមហ៊ុនមានការដោះស្រាយគ្នាសិន ទើបអភិវឌ្ឍន៍តាមក្រោយ ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា នៅមិនទាន់បានដោះស្រាយគ្នាផង ស្រាប់តែខាងក្រុមហ៊ុនបាននាំយកគ្រឿងចក្រមកឈូសឆាយស្ថាបនាផ្លូវលើដីរបស់ពួកគាត់ដែលកំពុងតែតវ៉ា ទើបពួកគាត់បាននាំគ្នាប្រឆាំងតវ៉ា ជាមួយក្រុមហ៊ុន និងហាមឃាត់គ្រឿងចក្រមិនធ្វើការឈូសឆាយតែម្តង។ ខណៈនោះ គ្រឿងចក្របានកំពុងឈូសឆាយដី នឹងវាយរបងកម្ទេច ដើម្បីបើកផ្លូវនោះ ស្រាប់តែក្រុមប្រជាពលរដ្ឋបាននាំគ្នារើសដុំថ្មទៅគប់គ្រឿងចក្រទាំងនោះ និងខ្លះទៀតដុតកង់ឡាន ដើម្បីប្រឆាំងជាមួយក្រុមហ៊ុនOCIC ខាងលើ ។ ក្រោយមកក៏ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋនាំគ្នារត់ប្រញាយពេញផ្លូវ និងបង្កឱ្យភ្ញាក់ផ្អើលតែម្តង។
តាមសម្តីរបស់អាជ្ញាធរ និងតំណាងក្រុមហ៊ុនបានឲ្យដឹងថា ការឈូសឆាយធ្វើផ្លូវដែលបានយកគ្រឿងចក្រមកធ្វើការឈូសឆាយផ្លូវ ដើម្បីអភិវឌ្ឍនក្នុងតំបន់ តាមគោលការណ៍របស់សាលារាជធានីភ្នំពេញ៕
https://youtu.be/-gjo4bfLflc
មតិយោបល់