ព័ត៌មានជាតិ

សេដ្ឋកិច្ច​ចិន​កើនឡើង ៧,៨%​ក្នុង​ត្រីមាស​ទី​៣

​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ បានឲ្យដឹងថា សេដ្ឋកិច្ច​ចិន​បាន​កើនឡើង ៧,៨​ភាគរយ ដូច​ការ​ព្យាករ​ទុក​នៅ​ក្នុង​ត្រីមាស​ទី​៣ បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

​សារព័ត៌មាន Bloomberg បាន​ព្យាក​រថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​កើនឡើង​៧,៨%​ដែរ​បន្ទាប់​ពី​កើនឡើង​៧,៥%​នៅក្នុង​ត្រីមាស​ទី​២ ។​

​តាម​របាយការណ៍​បានឲ្យដឹងថា ផលិតកម្ម​ឧស្សាហកម្ម បាន​កើនឡើង ១០,២%​នៅក្នុង​ខែ​កញ្ញា​ធៀប​នឹង​ឆ្នាំមុន​។ ចំណែក​ការវិនិយោគ​លើ​ទ្រព្យសកម្ម​ជាប់លាប់​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​នៅ​ជនបទ​បាន​កើនឡើង ២០,២%​នៅក្នុង​អំឡុង​ខែ​មករា​ដល់​កញ្ញា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។ ជាមួយគ្នានេះដែរ ការលក់​រាយ​នៅក្នុង​ខែកញ្ញា​បាន​កើនឡើង ១៣,៣%​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

​ក្នុង​រយៈពេល​៩​ខែ​ដំបូង​ឆ្នាំនេះ GDP របស់​ចិន​បាន​កើនឡើង​៧,៧%​ធៀប​នឹង​ឆ្នាំមុន នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល​៕

china-economy

មតិយោបល់