ព័ត៌មានជាតិ

មើម​ខ្ទឹមស​ឱសថ​សម្រាប់​ព្យាយាម​បាល​លើស​ឈាម

យោងតាមការសិក្សាមួយបានបង្ហាញឱ្យដឹង ថា មើមខ្ទឹមសអាចមានប្រយោជន៍ប្រើធ្វើជា ឱសថព្យាបាលជំងឺឡើង ឈាម។ បណ្តាវេជ្ជបណ្ឌិតអូស្ត្រាលីបានចុះឈ្មោះអ្នកជំងឺ ៥០ នាក់ដើម្បីធ្វើការសាកល្បងឱ្យឃើញពីប្រសិទ្ធភាពនៃ មើមខ្ទឹមសថាតើពិតជាអាចជួយអ្នកដែលមាន សម្ពាធឈាមឡើងខ្ពស់នេះបានដែរឬទេ។

garlic

ជាលទ្ធផលអ្នក ដែលបានប្រើថ្នាំឱសថផ្សំពីមើម ខ្ទឹមសសុទ្ធសាទចំនួន ៤ គ្រាប់ក្នុងមួយថ្ងៃ សម្ពាធឈាម​ថយ​ចុះ​ជាង​អ្នក​ដែលធ្វើពិសោធន៍ តាម Placebo។ទោះបីជាយ៉ាងនេះក្តីមូលវិធីស្រាវជ្រាវលើជំងឺបេះដូងរបស់អង់គ្លេសបានឱ្យដឹងថាចាំបាច់ត្​រូវ​តែ​មាន​ការ​សិក្សា​លើ
ផ្នែក​​នេះបន្ថែមទៀត ។

តាំងពីយូរយារណាស់មកហើយ មើមខ្ទឹមស ត្រូវគេគិតថាជាឱសថដ៏ល្អសម្រាប់សម្រួលបេះដូង។ទាម ការ​សិក្សា​ពីលើកមុនសារធាតុនៅក្នុង ខ្ទឹមសអាចជួយបន្ថយជាតិខ្លាញ់ (Cholesterol) ព្រមទាំងសម្ពាធឈាម ឡើងខ្ពស់។

ដោយឡែកតាមការសិក្សាមួយផ្សេងទៀតនៅប្រទេស ញូវហ្សេឡែន ដែលចេញផ្សាយកាលពីឆ្នាំ ១៩៩៩ បាន​បញ្ជាក់​ថា​ ខ្ទឹមសមានលទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបានទៀតផង។ តែអ្វីដែល​មិន​បាន​ធ្វើឱ្យ​មនុស្សភ្ញាក់​ផ្អើល​ខ្លាំង​នោះ គឺដោយសារការសិក្សានោះគេធ្វើពិសោធន៍តែនៅលើសត្វកណ្តុរប៉ុណ្ណោះ ។ប៉ុន្តែទោះបីជាយ៉ាងនេះក្តី វាពុំមានផលប៉ះ ពាល់ផ្នែកសុខភាពណាមួយនៅក្នុងការទទួលទាន មើមខ្ទឹមសច្រើននោះទេ ។ បន្ទាប់មកនៅខែ តុលា ឆ្នាំ ២០០៩ ក៏មានការចេញផ្សាយនៃ លទ្ធផលលើការសិក្សាមួយផ្សេងទៀតដែលបាន អះអាងថា មើម​ខ្ទឹមស​ល្អ​សម្រាប់បេះដូង ។​

ហេតុផលនៃការអះអាងបែបនេះ គឺដោយ សារសារធាតុវត្ថុរាវឈ្មោះ Allicin ឬ C6H 10OS2 ដែល​បំបែក​ខ្លួន​ទៅ​ជា​សមាស​ធាតុ ស្ពាន់ធ័រមានក្លិនស្អុយមានប្រតិកម្មជាមួយ កោសិកាឈាមក្រហម ហើយ​បង្កើត​បាន​ជា​អូដ្រូ​សែន​ ស៊ុលភីដ ដែលអាចជួយសម្រួលសរសៃឈាម និងធ្វើឱ្យឈាមដើរបានស្រួល៕

មតិយោបល់