ព័ត៌មានជាតិ

រកឃើញ​វត្ថុ​មូល​ដូច​ពង​ដាយ​ណូ​ស័រ នៅ​រុស្ស៊ី​

​ភូមិ Mokraya Olkhovka ស្ថិត​នៅក្នុ​តំបន់ Volgograd នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ជា​តំបន់​មួយ​ត្រូវបាន​គេ​ស្វែងរក​ឃើញ វត្ថុ​មួយ​មាន​រាង​មូល ត្រូវបាន​គេ​សន្និដ្ឋាន​ជា ពង​ដាយ​ណូ​ស័រ ។​

​អ្នកស្រាវជ្រាវ​រុករក បានធ្វើការ​ប៉ាន់ប្រមាណ​ថា ដុំ​មូល​ដែល​គេ​សង្ស័យថា​ជា​ពង​ដាយ​ណូ​ស័រ នោះ មាន​អង្កត់ផ្ទិ​តមួយ​ម៉ែត្រ ដោយ​នៅ​ក្នុង​ដុំ​នោះ មាន​ផ្ទុក​សារធាតុ ស៊ី​លី​ខន ខ្សាច់ និង​លោហធាតុ​ផ្សេងទៀត ដោយ​គ្មាន​ពាក់ព័ន្ធ​នឹង​ពង​ដាយ​ណូ​ស័រ អ្វី​បន្តិច​ឡើយ ខណៈ​ដែល​គេ​ធ្វើការ​បំបែក​វត្ថុ​រាង​មូល​នោះ​។​

​តែ​ទោះជា​យ៉ាងណា ដុំ​រាង​មូល​នេះ សភាព​ខាង​ក្រៅ​របស់​វា មាន​រូបរាង​ដូច ពង​ដាយ​ណូ​ស័រ ដែល​ធ្វើឲ្យ​អ្នករុ​ករកស្រាវជ្រាវ ដែល​ជួបប្រទះ​ធ្វើការ​សន្និដ្ឋាន​ខុស​៕​
https://i1272.photobucket.com/albums/y389/domneng/Russia/93ffccfb56_zps768acbfd.jpg
https://i1272.photobucket.com/albums/y389/domneng/Russia/786efdde7a_zpsc92029fa.jpg
https://i1272.photobucket.com/albums/y389/domneng/Russia/a2823fae63_zps8749ddf7.jpg

មតិយោបល់