អ្នកចង់ធ្វើជាមនុស្សដែលក្លាហាន និងមានភាពជៀជាក់ចំពោះខ្លួនឯង ប៉ុន្តែចុះប្រសិនបើអ្នកជាមនុស្សដែលខ្វះ ឬមិនមានភាពជឿជាក់ចំពោះខ្លួនឯងវិញនោះ? តើធ្វើយ៉ាងណាដើម្បីចាប់ផ្តើមពីចំណុច ក ទៅចំណុចខ?

ការមានភាពជឿជាក់ចំពោះខ្លួនឯង ពិតប្រាកដមិនមែនជារឿងងាយស្រួល ដែលអាចសម្រេចបានតែក្នុងរយៈពេលមួយយប់នោះទេ។វាត្រូវការចំណាយពេលវេលាដើម្បីយល់ដឹងពីភាពជាមនុស្សល្អរបស់អ្នក ព្រមទាំងជាមនុស្សដែលគួរឲ្យគោរព និងគួរឲ្យស្រឡាញ់។
ជំហានដើម្បីកសាងភាពជៀជាក់ចំពោះខ្លួនឯង
- ស្វែងយល់ពីចំណុចអាក្រក់របស់អ្នក៖ តើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាស់ខ្លួនឯង? វាអាចជារោគពារពីមុនដូចជាភាពសោកស្តាយ ទម្ងន់របស់អ្នក ឬមិត្តភក្តិនៅសាលា។ អ្នកគួរតែរកឲ្យឃើញនូវអ្វីដែលធ្វើឲ្យអ្នកមានភាពខ្មាស់អៀនឬមើលងាយខ្លួនឯងហើយកត់ត្រាវាទុក។
- កុំគិតថាខ្លួនឯងអន់ជាងអ្នកដទៃ៖ មិនថានៅកន្លែងធ្វើការ សាលារៀន ឬនៅក្នុងសង្គមនោះទេ សូមកុំតែងតែគិតថាអ្នកដទៃពូកែជាងឬមានសមត្ថភាពជាងខ្លួនយើង។នៅពេលខ្លះវាគ៏ជារឿងល្អដែរដែលយើងចាត់ទុកខ្លួនឯងពូកែជាងអ្នកដទៃប៉ុន្តែ សូមកុំមានអំនួតជ្រុលពេក។
- និយាយបញ្ហាដែលមានទៅកាន់មិត្តភក្តិឬមនុស្សដែលជិតឌិតបំផុត៖ សូមនិយាយចេញនូវបញ្ហាទាំងអស់នោះចេញឲ្យអស់ជារៀងរាល់ថ្ងៃ ហើយក៏គ្មានផ្លូវកាត់ដើម្បីដោះស្រាយនោះដែរ។ស្វែងយល់ពីប្រភពដើមនៃបញ្ហា និងដាក់ចិត្តថាអ្នកនឹងដោះស្រាយបញ្ហានោះឲ្យបាន មុនពេលអ្នកបន្តការងាររបស់អ្នក។
- សូមចងចាំថាគ្មានមនុស្សណាម្នាក់ល្អគ្រប់ដប់នោះទេ៖ ទោះបីជាមនុស្សដែលមានជំនឿទុកចិត្ត ចំពោះខ្លួនឯងបំផុតក៏មានចំណុចខ្វះខាតដែរ។ វាជាកាលពិតណាស់ ជួនកាលនៅក្នុងជីវិតរស់នៅយើងតែងមានអារម្មណ៍ថាខ្វះអ្វីម៉្យាង ។ ត្រូវដឹងថានៅលើផ្លូវជីវិតគឺមានឧបសគ្គជាច្រើន។
- រកឲ្យឃើញពីជ័យជំនះរបស់ខ្លួនឯង៖ មនុស្សម្នាក់ៗតែងតែមានចំណុចពិសេសរៀងៗខ្លួន ដូច្នេះចូលរកនូវអ្វីដែលអ្នកពូកែជាងគេ ហើយផ្តោតទៅលើចំណុចពិសេសនោះ និងអនុញ្ញាតខ្លួនឯងមានអំណួតទៅលើវាផង។ ប៉ុន្តែកុំធ្វើឲ្យខ្លួនឯងក្លាយទៅជាអ្នករងគ្រោះដោយសារតែការគិតថាខ្លួនអន់ជាងគេ។ សូមបញ្ចេញសមត្ថភាពខ្លួនឯង មិនថាអ្នកពូកែខាងសិល្បះ ឬនិពន្ធនោះទេ មនុស្សម្នាក់ក់ៗតែងតែមានសមត្ថភាពពិសេស និងចំណុចខ្លាំងរៀងៗខ្លួន អ្នកអាចធ្វើឲ្យសមត្ថភាពពិសេស និងចំណុចខ្លាំងទាំងនោះកាន់តែប្រសើរបាន។ ជារឿងមួយពិបាកដែលឲ្យយើងស្វែងរកពីចំណុចពិសេសរបស់ យើងអ្នកអាចសរសេរនូវអ្វីដែលអ្នកចូលចិត្តធ្វើ ហើយចាប់ផ្តើមធ្វើវា ដោយអាចសិក្សាបន្ថែម ឬអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរ។ នៅពេលដែលអ្នកធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត អ្នកនឹងធ្វើវាបានល្អ ហើយថែមទាំងមានអារម្មណ៍ថាទទួលបានជោគជ័យដែលទាំងអស់នេះហើយអាចជួយកសាងទំនុកចិត្តទៀតផង។ មិនតែប៉ុណ្ណោះ វាអាចជួយឲ្យអ្នកបានស្គាល់មិត្តភកិ្តដែលមានចំណង់ចំណូលចិត្តដូចគ្នាបន្ថែមទៀត។
- ដឹងគុណនូវអ្វីដែលអ្នកមាននៅពេលបច្ចុប្បន្ន៖ ជារឿយៗ អ្នកដែលមិនមានទំណុកចិត្តចំពោះខ្លួនឯងតែងតែចាប់ផ្តើមឡើងដោយអារម្មណ៍ថាមិនទាន់មានគ្រប់គ្រាន់នូវប្រាក់កាក់ ឬសំណាងល្អ។ អ្នកអាចជំនួសនូវអារម្មណ៍ដែលមិនទាន់មានគ្រប់គ្រាន់ និងភាពមិនពេញចិត្តដោយដឹងព្រមទាំងចូលចិត្តនូវអ្វីដែលអ្នកមាន។
- សូមគិតវិជ្ជមានជានិច្ច៖ មិនត្រូវមានអារម្មណ៍អាណិតខ្លួនឯង ឬអ្នកដទៃនោះទេ។ មិនត្រូវគិតថាខ្លួនឯងអន់ ដោយសារអ្នកដទៃនោះឡើយ គេមិនអាចមើលងាយអ្នកបានឡើយ លុះត្រាតែអ្នកមើលងាយខ្លួនឯង។ ប្រសិនជាអ្នកស្រលាញ់ និងជឿជាក់ទៅលើខ្លួនឯង នោះអ្នកដទៃនឹងមានទំនុកចិត្តចំពោះអ្នកដែរ។ ដូច្នេះ ត្រូវនិយាយដែលមានភាពវិជ្ជមានចំពោះខ្លួនឯង មានភាពវិជ្ជមានចំពោះអនាគត និងពេលបច្ចុប្បន្ន។ សូមកុំមានភាពភ័យខ្លាចនឹងបង្ហាញពីចំណុចខ្លាំងរបស់អ្នកទៅអ្នកដទៃ។ តាមរយៈការធ្វើបែបនេះ អ្នកអាចបណ្តុះភាពជឿជាក់ និងភាពវិជ្ជមានបាន។
- ទទួលយកការសរសើរដោយដាក់ខ្លួន៖ មិនត្រូវនិយាយថាត្រូវហើយ នៅពេលមានអ្នកសរសើរ ឬចាត់ទុកថាជារឿងធម្មតានោះទេ។ទុកវានៅក្នុងចិត្ត និងទទួលវាដោយអារម្មណ៍វិជ្ជមាន (ពាក្យអរគុណ ឬគ្រាន់តែញញឹមជាការឆ្លើយតបល្អបំផុត)។
- សម្លឹងទៅកញ្ចក់ និងញញឹម៖ “facial feedback theory” ជាការសិក្សាពីអ្វីដែលនៅជុំវិញខ្លួន បានបង្ហាញថា ទឹកមុខរបស់អ្នកអាចជួយខួរក្បាលរបស់អ្នកទទួលយកនូវអ្វីមួយ។ ដូច្នេះ តាមរយៈការសើចនៅពេលឆ្លុះកញ្ចក់ អ្នកនឹងមានអារម្មណ៍សប្បាយចិត្តនិងផ្តល់កម្លាំងចិត្តឲ្យអ្នកមានភាពជឿជាក់បានរយៈពេលយូរ។ អ្នកក៏អាចនិយាយជាមួយកញ្ចក់ដើម្បីជួយអភិវឌ្ឍន៍ជំនាញនិយាយបានដែរ។
- ក្លែងបន្លំ៖ តាមរយៈការឆ្លុះកញ្ចក់ និងញញឹមដាក់ខ្លួនឯង សូមធ្វើដូចជាអ្នកមានទំនុកចិត្តចំពោះខ្លួនឯងយ៉ាងខ្លាំង សូមសាកល្បង និងពិនិត្យមើលថាតើលទ្ធផលយ៉ាងណាដែរ។
- ប្រកាន់ភ្ជាប់គោលជំហររបស់អ្នក៖ វាប្រហែលជាមានការលំបាក តែបើអ្នកមិនមានអ្វីដែលអ្នកជឿជាក់ទៅលើ អ្នកនឹងគ្មានអ្វីទាំងអស់។ បើអ្នកមិនប្រកាន់ភ្ជាប់គោលជំហររបស់អ្នក អ្នកនឹងដួលរលំ។ មិនថាមានអ្វីកើតឡើងនោះទេ អ្នកត្រូវប្រកាន់ភ្ជាប់គោលជំហររបស់អ្នក និងធ្វើវាឲ្យបានល្អ។
- ជួយអ្នកដទៃ៖ អ្នកនឹងមានអារម្មណ៍ថាមានទំនុកចិត្តចំពោះខ្លួនឯង នៅពេលដែលអ្នកដឹងថាអ្នកជាមនុស្ស ដែលមានល្អនៅលើពិភព តាមរយៈការធ្វើអំពើល្អទៅលើអ្នកដែលនៅជុំវិញខ្លួនអ្នក (សូម្បីតែអ្នកដែលលើកកាហ្វេឲ្យអ្នកនៅពេលព្រឹកក៏ដោយ)។ ធ្វើការងារស្ម័គ្រចិត្តពីរដងជារៀងរាល់ខែនៅសាលាបឋមសិក្សា ឬជួយធ្វើម្ហូបឲ្យអ្នកជិតខាងដោយគ្មានមូលហេតុជាដើម។ ជាសេចក្តីជឿជាក់ដែលអ្នកនឹងមានជារឿងរហូត។
- កុំខ្វល់ពីគំនិតរបស់អ្នកដទៃ៖ អ្នកមិនត្រូវខ្វល់ពីគំនិតរបស់អ្នកដទៃនោះទេ ព្រោះអ្វីដែលសំខាន់នោះគឺអ្នកខ្លួនឯង បើអ្នកគិតថាគ្មានបញ្ហា នោះអ្នកដទៃក៏គ្មានបញ្ហាអ្វីដូចគ្នា។
- ចងចាំ៖ គ្រាន់តែចាំថានៅពេលអ្នកណាមើលងាយ ឬធ្វើឲ្យអ្នកបរាជ័យ គិតថាគេនោះក៏មិនល្អគ្រប់ដប់នោះដែរ។
- ពិនិត្យមើលខ្លួនឯង៖ មើលតាមកញ្ចក់ និងសរសេរនូវចំណុចវិជ្ជមានរបស់អ្នកទាំងអស់ អាចជួយឲ្យអ្នកស្គាល់ពីខ្លួនឯងកាន់តែច្បាស់។
- ឧស្សាហ៍ព្យាយាម៖ ធ្វើការងាររបស់អ្នកដោយភាពស្មោះត្រង់។ មានគោលដៅក្នុងជីវិតនិងផ្តោតទៅលើគោលដៅនោះដោយធ្វើអ្វីៗគ្រប់បែបយ៉ាង។រងចាំមើលថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះភាពជឿជាក់ដែលចេញពីខាងក្នុងនោះ៕
មតិយោបល់