បរទេស៖ កីឡាករវ័យក្មេងឆ្នើមរបស់ក្លឹប Borussia Dortmund ម្នាក់ដែលទើបតែបានផ្ទេរពីលីគអង់គ្លេសទៅលេងបានមួយរដូវកាលនោះពេលនេះត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាគោលដៅអទិភាពរបស់លោកគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool ហើយ។
The Goal ហ៊ានអះអាងថាក្លឹប Liverpool និងគ្រូបង្វឹកលោក Jurgen Klopp នឹងចាំបាច់ក្នុងចំណាយលុយបំបែកឯកទក្តកម្មប្រមាណជា៨០លានផោនដើម្បីនាំយកកីឡាករ Jude Bellingham រូបនេះទៅអង់គ្លេសវិញ។
Daily Start ក៏បានចេញផ្សាយដូចគ្នាដែរថាកីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំរូបនេះគឺនឹងក្លាយជាកីឡាករអទិភាពបំផុតរបស់ Liverpool នារដូវក្តៅក្រោយបន្ទាប់ពីបានឃើញទំរង់លេងដ៏អស្ចារ្យរបស់គាត់ជាមួយនឹង Dortmund កន្លងទៅនេះ៕
មតិយោបល់