ព័ត៌មានជាតិ

ទីក្រុង​ស៊ីដនី​ធ្វើ​គម្រប់​ខួប 40 ឆ្នាំ​នៃ​អគារ Opera

​អគារ Opera ដែល​ជា​និមិត្តរូប​នៃ​ប្រទេស​អូស្ត្រាលី​និង​ជា​ស្ថាបត្យកម្ម​របស់​មនុស្ស​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​ចុះបញ្ជី​នៅក្នុង​តារាង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ប្រារព្ធ​ខួប​លើក​ទី 40 របស់ខ្លួន​ដោយ​មាន​ការ​សម្តែង​និង​ចូលរួម​ពី​សំណាក់​អ្នកសិល្បៈ​ជាច្រើន​ផងដែរ​។​

​មាន​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ចូលរួម​ក្នុងការ​សម្តែង​និង​ការកំសាន្ត​ជាច្រើន​ហើយ​ក្នុងនោះ​ក៏​មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ក្រុម​គ្រួសារ​វិស្វករ​បី​ជំនាន់​ជនជាតិ​ហូឡ​ង់ក​ត្រកូល Jorn Utzon ផងដែរ​។​គួរ​បញ្ជាក់ដែរថា​គ្រួសារ​ត្រកូល Utzon បានឈ្នះ​ការប្រកួត​គូស​ប្លង់​មួយ​សម្រាប់​អគារ Opera កាលពី​ឆ្នាំ 1956 ដែល​កាលនោះ​មាន​ការចូលរួម​ប្រកួត​ដល់​ទៅ 233 នាក់​មកពី 28 ប្រទេស​។​មូលនិធិ​សម្រាប់​ការសាងសង់​ត្រូវ​បាន​ជំនួយ​ពី​ឆ្នោតជាតិ​របស់​អូស្ត្រាលី​ក្នុង​ទឹកប្រាក់​ប្រមាណ 102 លាន​ដុល្លារ​អូស្ត្រាលី​ដោយ​ប្រើប្រាស់​ពេលវេលា​ជាង 14 ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង​មួយ​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Opera1_zpsac6f349e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Opera2_zpse25b7a36.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Opera3_zps737fa343.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Opera4_zpsf1315687.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់