ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ៖ ពេលយប់អាជ្ញាធរក៏ទទួលធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែរ

ភ្នំពេញ: ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ លោក គួច ចម្រើន អភិបាលខណ្ឌដូនពេញ បានបើកការសាកល្បងដំណើរការ កម្មវីធីការងារធ្វើអត្តសញ្ញាណប័ណ្ណនៅពេលយប់ជូនប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ទៀតថា ការត្រៀមសាកល្បងបើកដំណើរការធ្វើអត្តសញ្ញាណ ជូនប្រជាពលរដ្ឋនៅពេលយប់ តាមស្ថានីយ៍ធ្វើអត្តទាំង១១ (ចាប់ពីម៉ោង៦យប់ ដល់ម៉ោង៨នាទីយប់ រៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍) ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះតទៅ។

លោកអភិបាលបានបញ្ជាក់ទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណថ្មី សូមអញ្ជើញមកអជ្ញាធរង់ចាំទទួលធ្វើជូន៕

គួច ចំរើន (2)

គួច ចំរើន (3)

គួច ចំរើន (4)

គួច ចំរើន (5)

គួច ចំរើន (1)

មតិយោបល់