ព័ត៌មានជាតិ

ខំរើសគ្រាប់មិនទាន់ផ្ទុះយកទៅបោះចោលកុំឲ្យគ្រោះថ្នាក់ដល់អ្នកដទៃបែជាផ្ទុះត្រូវខ្លួនឯងរបួសធ្ងន់

សៀមរាប: នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី ព្រឹក មានករណីផ្ទុះគ្រាប់ នៅវាលឈូកសចម្ងាយ ៣គីឡូម៉ែត្រ ខាងកើតភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ចាន់ រុន អាយុ ៥៧ឆ្នាំ រងរបួសជើង និងក្បាលពីខាងក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះរើសគ្រាប់មិនទាន់ផ្ទុះ (AT ឡង់) យកបោះចោលដើម្បីកុំគ្រោះថ្នាក់ដល់អ្នកដទៃ ក៏បានផ្ទុះបណ្តាលឲ្យគាត់រងរបួស។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប៕

 

មតិយោបល់