អង្គការ UNICEF បានឲ្យដឹងនៅថ្ងៃអាទិត្យ ម្សិលមិញនេះថា ចំនួនអ្នកកុមារកម្ពុជាប្រមាណ ២.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែជំងឺរាគរូស។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយថា UNICEF បានបញ្ជាក់ថា កុមារដែលស្លាប់ទាំងនោះ ដោយសារតែខ្វះនូវទឹកស្អាត និងការរស់នៅដោយគ្មានអនាម័យក្នុងតំបន់មូលដ្ឋាន។
នៅក្នុងប្រទេសកម្ពុជា ប្រមាណ ២.០០០នាក់ បានស្លាប់ដោយសារតែជំងឺរាគរូសជារៀងរាល់ឆ្នាំ។ តម្លៃទឹកស្អាត និងការមិនលាងដៃជាមួយសាប៊ូ គឺជាមូលហេតុធំដែលនាំឲ្យក្មេងៗកើតមានជំងឺរាគរូស។
UNICEF និងស្ថាប័នពាក់ពន្ធ បានកំពុងតែរៀបចំយុទ្ធសាស្ត្រផ្សេងៗក្នុងការណែនាំ ក៏ដូចជាបង្រៀនពួកគេឲ្យមានអនាម័យ និងលាងដៃនៅមុនពេលកាន់ញ៉ាំអ្វីមួយឲ្យទៅជាទម្លាប់៕
មតិយោបល់