ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីប្រើប្រាស់នូវសារធាតុញៀន នៅខេត្តក្រចេះ…

ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកស្នួលបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី នៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ , ១.ឈ្មោះ ឌឿ វ៉ាន់ថា ភេទស្រី អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រូញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ;
២.ឈ្មោះ ណុន ណេ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃម៉ាំ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ចាប់យកសម្ភារះវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៧កញ្ចប់.កាំភ្លើងកែច្នៃចំនួន០១ដើម .ទូរស័ព្ទ០២គ្រឿង.ជញ្ជីងអេឡិចត្រូនិចចំនួន០១ គ្រឿង . ទុយោសម្រាប់ជោគរំលែកគ្រឿងញៀនចំនួន០២. និងថង់សម្រាប់ច្រកចែករំលែកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តបន្ដតាមនីតិវិធីច្បាប់។

មតិយោបល់