ព័ត៌មានជាតិ

រុយ ៥០ ក្បាល​ត្រូវបាន​រកឃើញ​នៅក្នុង​ដប​ស្រា​បៀរ​ Foster

យោងតាម​គេហទំព័រ​បរទេសមួយ​បានឲ្យដឹងថា បុរស​ម្នាក់​បាន​រកឃើញ​រុយ ៥០ ក្បាល​នៅ​ក្នុង​ស្រា​បៀរ​មួយ​ដប​ដែល​គាត់​បាន​ទិញ​នៅ​ផ្សារ​ទំនើប​ក្នុងស្រុក​មួយ នៃ​ចក្រភព​អង់គ្លេស​។ លោក Daniel Bailey បាន​និយាយថា​គាត់​បាន​ឃើញ​រុយ​ដែល​ងាប់ ៥០ ក្បាល​នៅ​ក្នុង​ស្រា​បៀរ​ដែល​គាត់​បាន​ទិញ​នៅ​ហាង Asda ក្នុង​ទីក្រុង Nuneaton ខណៈ​ដែល​គាត់​បាន​ចាប់ផ្តើម​ផឹក​វា​។ ប៉ុន្តែ​បុរស​វ័យ ២២ ឆ្នាំ​រូប​នេះ​បាន​ផឹកស្រា​បៀ​រ Gold របស់​ក្រុម​ហ៊​ន Foster អស់​ចំនួន​ពីរ​ដប​ទៅហើយ​នៅក្នុង​ចំណោម​ស្រា​បៀ​រទាំង ៦ ដប​។ លោក Daniel និង​មិត្តភក្តិ​របស់​គាត់​បាន​យក​ដប​នោះ​ទៅ​ហាង Asda វិញ​នៅ​ថ្ងៃ​បន្ទាប់ ហើយក៏​បាន​ទទួល​លុយ​របស់​គាត់​មក​វិញ​ផងដែរ​។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​នៅក្នុង​ផ្សារ​ទំនើប​នោះ​មិន​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មានស​ត្វ​រុយងាប់​ជា​ច្រើន​ក្បាល​នៅ​ក្នុង​ស្រា​បៀរ​មួយ​ដប​នោះទេ​៕​
files

មតិយោបល់