ក្រុមហ៊ុន Yahoo បានតែងតាំង អ្នកកាសែតដែលសរសេរអត្ថបទអធិប្បាយពីនយោបាយរបស់កាសែត New York Times លោក David Pogue ដើម្បីត្រួតពិនិត្យ និងការពង្រីកតំបន់ផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែប្រសើរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រងនូវសម្ដីរបស់លោក Pegue ដែលបានសរសេរនៅលើប្លក់ផ្ទាល់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញនេះថា លោកបានធ្វើការសម្រេចចិត្តក្នុងការលាឈប់ពីកាសែត New York Times បន្ទាប់ពីលោកបម្រើការងារនៅក្នុងក្រុមហ៊ុននេះអស់រយៈពេលជាច្រើនឆ្នាំ។
អ្នកស្រី Marissa Mayer នាយកប្រតិបត្តិក្រុមហ៊ុន Yahoo បានសរសេរលើ Tumblr ថា លោក Pogue ជានិច្ចជាកាល គឺជាអ្នកកាសែតមួយរូបដែលអ្នកស្រីពេញចិត្ត៕
មតិយោបល់