យោងតាមគេហទំព័របរទេសមួយបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធ បន្ទាប់ពីបានរកឃើញថាមានស៊ុតនៅក្នុងខោខ្លីរបស់គាត់ នេះបើតាមអាជ្ញាធរនៅក្នុងប្រទេសស្វីស។
មន្ត្រីគយរបស់ប្រទេសស្វីសបាននិយាយថា ពួកគេបានឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងស៊ុតរបស់សត្វសេកចំនួន ២៥ ដែលលាក់នៅក្នុងខោក្នុងរបស់គាត់ ហើយ តម្លៃរបស់សត្វស្លាបដ៏កម្រនេះត្រូវបានគេប៉ាន់ប្រមាណថាអាចដល់ ២៧.០០០ ដុល្លារ។
បុរស់ម្នាក់នេះទើបតែឆ្លងដែនមកពីទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីល ធ្វើឲ្យប៉ូលិសមានការសង្ស័យនៅពេលដែលឃើញការដើររបស់គាត់ហាក់បីដូចជាមិនស្រួលខុសពីមនុស្សផ្សេងទៀត។ ដំបូងប៉ូលិសស្មានថាជាមនុស្សរត់ពន្ធគ្រឿងញៀន ប៉ុន្តែនៅក្នុងពេលស៊ីបអង្កេតប៉ូលិសបានរកឃើញពងបក្សីដែលជិតផុតពូជមួយចំនួនទៅវិញ។ ក្នុងចំណោមស៊ុតទាំងអស់នោះត្រូវបានគេរកឃើញថាមានស៊ុតសេកដ៏កម្រ ៧ គ្រាប់ ដែលមានតម្លៃប្រហែលជា ៩០.០០០ ដុល្លារ។ សរុបមកវិញបុរសម្នាក់នេះបានរត់ពន្ធស៊ុតកម្រនេះច្រើនជាង ១៥០ គ្រាប់ចេញទៅប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ិចស៊ិច និងប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា មន្ត្រីប៉ូលិសមិនទាន់អាចកំណត់ប្រភពដើមនៃស៊ុតនេះនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់