ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ HTC បានស្ងប់ស្ងាត់ជាមួយនឹងទីផ្សារ Tablet បន្ទាប់ ពី HTC Flyer ទទួលបានតម្រូវការទាប កាលពីឆ្នាំកន្លងទៅ។
មិនមែនរវល់ជាមួយនឹងការផលិតស្មាតហ្វូន ទើបភ្លេចការផលិត Tablet នោះទេ ប៉ុន្តែ HTC កំពុងតែរងចាំឱកាសក្នុងការបង្ហាញពីភាពអស្ចារ្យ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Financial Times លោក Peter Chou នាយកប្រតិបត្តិ HTC បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន HTC មិនបានបោះបង់ចោលទីផ្សារ Tablet នោះទេ ផ្ទុយទៅវិញ ថែមទាំងបង្កើតឧបករណ៍ដែលអាចពាក់នឹងដៃទៀតផង ពោលគឺអាចជានាឡិកាឆ្លាតវៃ។
ក្រុមហ៊ុន HTC ក៏បានសារភាពថា ទីផ្សារស្មាតហ្វូនរបស់ខ្លួនមិនសូវទទួលបានលទ្ធផលល្អនោះទេ ប៉ុន្តែវានឹងល្អប្រសើរឡើងវិញនៅក្រោយពេលដែល HTC បង្ហាញផលិតផលថ្មី៕
មតិយោបល់