ព័ត៌មានសិល្បៈ និងកម្សាន្ត

ទស្សនា​វីដេអូ ឆ្កែ​ព្យាយាម​ដេញ​ឆ្មា​ចេញពី​កន្លែងដេក​របស់​វា​

វីដេអូ​ឃ្លិប​មួយ​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ YouTube កាលពី​ថ្ងៃ​ទី ១៤ ខែតុលា​កន្លងទៅនេះ បង្ហាញឲ្យឃើញថា​ឆ្មាជា​ច្រើន​តែងតែ​លួច​កន្លែងដេក​របស់​ឆ្កែ​ដែល​ជា​មិត្ត​ភ័ក្តិ​របស់​វា​។ តាម​ការសង្កេត​មើល​ស​កម្ម​ភាព​នៅ​ក្នុង​វីដេអូ​ឃ្លិប​មួយ​នេះ​សត្វ​ឆ្កែ​បាន​ព្យាយាម​ដេញ​ឆ្មា​ចេញពី​កន្លែងដេក​របស់ខ្លួន ហើយ​ថែមទាំង​ខាំ​អូស​កំរាល​សម្រាប់​ដេក​របស់​វា​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្មាក្រោក​ចេញ​។ ត្បិត​តែ​វា​ជា​សត្វ​ពីរ​ប្រភេទ​ផ្សេង​គ្នា​មែន​ប៉ុន្តែ​បើ​មើលទៅ​ពួកវា​ហាក់បីដូច​ជា​រស់នៅ​ចុះសម្រុង​នឹង​គ្នា​ខ្លាំងណាស់ ម្យ៉ាងវិញទៀត​វីដេអូ​ឃ្លិប​មួយ​នេះ​ត្រូវបាន​អ្នកទស្សនា​ចូល​មើល​រហូត​ដល់​ទៅ ៦០០.០០០ ដង​មក​ដល់ពេលនេះ​៕
Cat
​សូម​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​៖

មតិយោបល់