ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃអង្គារ ម្សិលមិញនេះថា ខ្លួនបានបម្រុងទុកនូវទឹកប្រាក់ចំនួន ៦,៣៣ពាន់លានយន់ ប្រហែល ១,០៣ពាន់លានដុល្លារអាមេរិក សម្រាប់ប្រព័ន្ធធារាសាស្ត្រ និងគម្រោងអភិរក្សទឹក។
មូលនិធិនេះនឹងត្រូវប្រើសម្រាប់គម្រោងការកែលម្អនៅក្នុងតំបន់សំខាន់ៗ នៅជុំវិញប្រទេស ទៅតាមគម្រោងដែលបានចេញ។ នេះបើយោងតាមមន្ត្រីក្រសួងបានប្រាប់ឲ្យដឹង។
៨០ភាគរយនៃទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្រ និងគម្រោងអភិរក្សទឹកថ្មី ចំណែកទឹកប្រាក់ដែលនៅសល់នឹងយកទៅធ្វើការជួលជុល។
យោងតាមរបាយការណ៍បានឲ្យដឹងថា មូលនិធិនេះបានមកពីប្រាក់ចំណូលនៃការលក់ដីមួយចំនួននៅជុំវិញប្រទេស៕
មតិយោបល់