ព័ត៌មានជាតិ

នាយសង់ស៊ីស ទទួលបានអំណោយពីកាកបាទក្រហមខណ្ឌសែនសុខ

ភ្នំពេញៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងជាអភិបាលរងខណ្ឌ ដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ផ្តល់ជូនដល់លោកតា ម៉ារី សុន ហៅនាយ សង់ស៊ីស តារាកំប្លែងជើងចាស់ មានអាយុ៧១ឆ្នាំ ដែលកំពុងមានជំងឺលើសឈាម ទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លំនៅដ្ឋានរបស់នាយសង់ស៊ីស មានទីតាំងនៅភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ក្នុងឱកាសនោះ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានផ្តាំផ្ញើឲ្យលោកថែទាំសុខភាព ពិសាថ្នាំតាមការកំណត់របស់គ្រូពេទ្យ និងសូមជូនពរឲ្យលោកឆាប់ជាសះស្បើយ។

អំណោយផ្ដល់ជូន រួមមាន អង្ករ៦០គីឡូ មី២កេស ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ទឹកដោះគោឆៅ២យួរ ត្រីខ១យួរ ថវិកាចំនួន ១៦៥,០០០០រៀល ក្នុងនោះ លោកជំទាវ អ៊ួន សុវណ្ណរិន្ទប៉ាសុជាតិវង្ស ប្រធានកិត្តិយសសាខា និងក្រុមការងារកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានជួយឧបត្ថម ១លានរៀលផងដែរ៕

photo_2016-06-06_17-12-04photo_2016-06-06_17-12-06photo_2016-06-06_17-12-10

មតិយោបល់