ព័ត៌មានជាតិ

គូស្នេហ៍ សញ្ជាតិ​អង់គ្លេស​បាន​បញ្ចប់​ដំណើរ​លើ​ផ្លូវ 10,300 គីឡូម៉ែត្រ​ដោយមានសំពាយ ១០០ គីឡូក្រាម​

​ជាមួយនឹង​រទេះរុញ​ដែល​ផ្ទុក​សម្លៀកបំពាក់ និង​អាហារ​បន្តិចបន្តួច សរុប​ទម្ងន់​ជាង ១០០ គីឡូក្រាម Katharine និង David Lowrie បានបញ្ចប់​មហិច្ចតា​របស់​ខ្លួន​លើ​ផ្លូវ​វែងឆ្ងាយ​។
​ក្នុងការ​ធ្វើ​ដំណើរ​ជាមួយនឹង​ផ្លូវ​វែងឆ្ងាយ ឆ្លងកាត់​អាហ្វ្រិក​ខាងត្បូង គូស្នេហ៍​សញ្ជាតិ​អង់គ្លេស បាន​យក​សត្វ​ដែល​ស្លាប់​នៅតាម​ផ្លូវ ដោយ​ខ្លួន​មិន​បាន​រំពឹងទុក​ធ្វើ​ជា​ចំណី​អាហារ ដើម្បី​បញ្ចប់​ផ្លូវ​ចម្ងាយ​ជាង 10,300km ដែល​ជា​ដំណើរ​មួយ​ចូលរួម​ក្នុង​កម្មវិធី​ជ្រមុជ​ទឹក Caribbean Sea ។​

​នៅក្នុង​ប្លក់​របស់ Roadkill Stew លោកស្រី Lowrie អាយុ ៣៥ ឆ្នាំ ដែល​មកពី Devon បាន​និយាយថា យើង​បាន​រត់​លើ​ផ្លូវ​កៅស៊ូ​ដ៏​វែងឆ្ងាយ ហើយក៏​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ផងដែរ​។​
​សម្រាប់​គូស្នេហ៍​នេះ​បាន​ចាប់ផ្តើម​រត់ និង​ធ្វើដំណើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​នេះដែរ កាលពី​ថ្ងៃ​ទី ២៨ ខែ កក្កដា កាលពី​ឆ្នាំទៅ ដោយ​ក្នុង​នោះ​ក៏​បាន​ធ្វើការ​ស្ទាប់ស្ទង់ ទៅលើ​ជីវិត​សត្វ​នៅលើ​ផែនដី​ផងដែរ​។​
​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅកាន់ សមុទ្រ Caribbean ដែល​ជាប់​នឹង​មិច​ស៊ិកូ ពួកគេ​ក៏​បាន​ឆ្លងកាត់ ព្រៃ​បុរាណ ភ្នំ​ព្រិល ដោយ​សំពាយ​ជាង ១០០ គីឡូក្រាម​ជាប់​នឹង​ខ្លួន​។​
​គូស្នេហ៍​នេះ​បាន​និយាយថា ជាមួយនឹង​ការសម្រេចចិត្ត​ធ្វើដំណើរ​វែងឆ្ងាយ​នេះ យើង​គ្រាន់តែ​ចង់ដឹង​ពី​របៀប​ពឹងផ្អែក​ទៅលើ​ធម្មជាតិ ហើយក៏​ជា​ជំហាន​ដ៏​តូច​មួយ​ដែល​យើង​ធ្វើ​បាន​តែ​ប៉ុណ្ណោះ​៕
​https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/journeyi1_zps8be09861.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/journeyi2_zps607b19dd.jpg

មតិយោបល់