ព័ត៌មានជាតិ

Nokia Asha អាច​ប្រើ WhatsApp បាន​ហើយ​!

​សម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់​នូវ​ស្មា​ត​ហ្វូន ប្រាកដ​ជា​ស្គាល់ និង​ធ្លាប់ប្រើ​នូវ​កម្មវិធី WhatsApp ព្រោះថា​នៅពេល​នេះ វា​កំពុងតែ​ពេញនិយម​។​

​ដោយសារ​តែ​ភាពល្បីល្បាញ​នៃ​កម្មវិធី​មួយ​នេះ​ហើយ ទើប​លោក Jan Koum បាន​អភិវឌ្ឍន៍​កម្មវិធី​មួយ​នេះ​ឲ្យប្រើ​បាន​នៅ​លើ​ទូរស័ព្ទ Nokia Asha ទាំងអស់​។​

​ឆ្លៀត​ក្នុង​ឱកាស​បង្ហាញ​ផលិតផល​ថ្មី​របស់ Nokia កាល​ពី​ម្សិលមិញ​នេះ លោក Jan Koum នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក WhatsApp បាន​ថ្លែងឲ្យដឹងថា នៅពេល​នេះ​រាល់​អ្នកប្រើប្រាស់ Nokia Asha ទាំងអស់ អាច​ប្រើ​កម្មវិធី WhatsApp បាន​ដោយ​គ្មាន​បញ្ហា ដោយ​នេះ​ជា​អ្វី​ថ្មី​ដែល WhatsApp ចង់បង្ហាញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មកដល់ពេលនេះ ចំនួន​អ្នក​ប្រើ WhatsApp បាន​កើនឡើង​ដល់ ២៥០​លាន​នាក់ ហើយ​វា​នឹង​កើនឡើង​បន្តទៀត នៅពេល​ដែល​អ្នក​ប្រើ Nokia Asha ទាំងអស់​ដំឡើង​កម្មវិធី WhatsApp៕

SAMSUNG CSC

មតិយោបល់