ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចោរលួចឆក់យ៉ាងសកម្មចំនួន ៨នាក់ សុទ្ធតែប្រុសស្រីក្មេងៗ នៅក្រុងសៀមរាប

សៀមរាប: ជនសង្ស័យប្រុសស្រីចំនួន ៨នាក់ សុទ្ធសឹងតែក្មេងៗ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆក់កាបូប កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើរួមមាន៖

១.ឈ្មោះ. សេង ស៊ីហ្គិច ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)
២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)
៣.ឈ្មោះ កែវ គង្គា ហៅអាឆាលី ឬអាជើងទា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)
៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)
៥.ឈ្មោះ តាវ សីតុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់ភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)
៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀន)
៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀន)
៨.ឈ្មោះ កាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ ១៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)។

វត្ថុតាងដកហូតបានរួមមាន៖
– ម៉ូតូ៣គ្រឿង ម៉ាកហុងដាហ្ស៊ូមឺអ៊ិច ស៊េរី ២០១៨ ពណ៌សលាយក្រហាម ពាក់ស្លាកលេខ សៀមរាប 1AB-6745, ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1B1474 និងម៉ាកហុងដាអាយខុន ស៊េរី២០០៨ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-1339
-កុំព្យូទ័រយួរដៃ១គ្រឿង ម៉ាក Lennovo ពណ៌ខ្មៅ និងសម្ភារ:មួយចំនួន។

សមត្ថកិច្ច បានបញ្ជាក់ថា​ជនសង្ស័យទាំង ៨ នាក់ ជាក្រុមធ្វើសកម្មភាពលួចឆក់យ៉ាងសកម្ម ក្នុងក្រុងសៀមរាបជាច្រើនកន្លែងទៀត៕

មតិយោបល់