បើតាមគេហទំព័របរទេសមួយដែលចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បុរសដែលរស់នៅក្នុងរដ្ឋ Florida ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសក្នុងករណីប្លន់ធនាគារមួយនៅប្រទេសកាណាដា នេះបើតាមការវិនិច្ឆ័យរបស់តុលាការ។
ប៉ូលិសបាននិយាយថាបុរសដែលមានវ័យ ៤០ ឆ្នាំត្រូវកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល ៨ ឆ្នាំសម្រាប់ការបន្លំខ្លួនធ្វើជាស្រីដោយពាក់សក់ និងយកប៉េងប៉ោងធ្វើជាសុដន់ ខណៈដែលកាន់កាំភ្លើងធ្វើសកម្មភាពភ្ជុងប្លន់សហជីពឥណ្ឌទានមួយ។ ក្នុងករណីប្លន់នោះគឺនៅចុងខែធ្នូ ហើយលោក Rondell Johnson បានគំរាមឲ្យសហជីពឥណទាននោះដកប្រាក់ឲ្យគាត់។ ទោះបីជាគាត់ក្លែងខ្លួនធ្វើជាមនុស្សីស្រីយ៉ាងណាក៏ដោយ ក៏ប៉ូលិសអាចកំណត់អត្តសញ្ញាណដើម្បីចាប់គាត់មកផ្តន្ទាទោសដដែល៕
ព័ត៌មានជាតិ
មតិយោបល់