ព័ត៌មានជាតិ

អ៊ីរ៉ង់​នឹង​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាមួយនឹង IAEA

​ទីក្រុង​Tehran ( 23/10/13 )៖ អង្គការ​ថាមពល​អាណា​តូមិ​ក​របស់​អ៊ីរ៉ង់ The Atomic Energy Organization of Iran( AEOI ) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​អ៊ីស្លាម​មួយ​នេះ​នឹង​មាន​គម្រោង​ក្នុង​ការ​ធ្វើការ​សហប្រតិបត្តិ​ការរួម​ជាមួយនឹង​អង្គការ​យូ​អិន​លើ​កិច្ច​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​

​លោក Ali-Akbar Salehi ប្រធាន​នៃ AEOI បាន​និយាយថា​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ថ្មី​មួយ​ដែល​នឹង​មាន​ការឃ្លាំមើល​ពី​សំណាក់​ក្រុម​អ្នក​ឃ្លាំ​កម្មវិធី​នុយក្លេអ៊ែរ​របស់​យូ​អិន​ដែល​គាត់​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ជាង​នេះ​នៅឡើយ​។​នៅក្នុង​ផែនការ​នេះ​ផង​ដែរ​ដំណើរការ​នៃ​ការ​ចម្រាញ់​យក​ជាតិ​អ៊ុយ​រ៉ា​ញ៉ូមក៏​ត្រូវ​ចាប់ផ្តើម​នៅ​ក្នុងរយៈពេល 3 ខែ​ទៀត​ដែរ​ក្នុង​ការផ្គត់ផ្គង់​ថាមពល​ដល់​រោងចក្រ Bushehr ដែល​បាន​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​នា​ពេល​ថ្មីៗ​នេះ​។​

​ក្រុម​ប្រទេស P5+1 នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយនឹង​អ៊ឺរ៉ង់​កាលពី​ថ្ងៃ 15 និង 16 តុលា​កន្លងមក​នៅក្នុង​ទីក្រុង Geneva បាន​សម្រេច​បើក​កិច្ចប្រជុំ​សាជាថ្មី​នៅក្នុង​ប្រទេស​ស្វីសក្នុង​ខែវិច្ឆិកា​ដើម​ខែ​៕​

មតិយោបល់