អាមេរិក៖ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីប៉ូលិសច្រឡំថា កាំភ្លើងដែលគាត់កាន់នៅដៃនោះ ជាកាំភ្លើង ពិតប្រាកដមួយ។
Andy Lopez ដែលត្រូវបានប៉ូលិសបាញ់សម្លាប់ ខណៈដែលគាត់មិនព្រមទម្លាក់កាំភ្លើងដែលមានរូបរាងដូចកាំភ្លើងពិត នៅក្នុងដៃ ដោយហេតុការណ៍នេះបានកើតឡើងនៅ Santa Rosa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដោយចរិករឹងទទឹង មិនស្តាប់ប៉ូលិស ថែមទាំងបើកការបាញ់ប្រហារដោយកាំភ្លើងក្លាយនោះ ប៉ូលិសក៏បានតបតវិញ ភ្លាមៗ ធ្វើឲ្យជនរងគ្រោះស្លាប់មួយរំពេច។
លោក Rodrigo Lopez បានប្រាប់ដល់ Press Democrat of Santa Rosa ថា ជនរងគ្រោះដែលស្លាប់នោះត្រូវជាកូនរបស់គាត់។ខាងមន្ត្រីប៉ូលិសក្នុងតំបន់ បាននឹងកំពុងបើកការស៊ើបអង្កេត ទៅលើករណី បាញ់សម្លាប់ក្មេងប្រុសរូបនេះ នឹងយកជនដែលពាក់ព័ន្ធ ធ្វើការសាកសួរ ថាដើមទងរឿងនេះមកពីអ្វី ៕
ព័ត៌មានជាតិ
មតិយោបល់