ព័ត៌មានជាតិ

ទឹកប្រាក់រង្វាន់ ២០លានរៀលដំបូងគេពីប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ បានធ្លាក់ដល់ដៃអ្នកខេត្តសៀមរាប

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ២០លានរៀល ពីប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ ដំបូងគេ មានឈ្មោះ ង៉ោ សេងអ៊ី ភេទស្រី អាយុ ៣៨ឆ្នាំ មុរបរជាអាជីវករលក់គ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀបរាប។

នៅចំពោះមុខក្រុមការងារដែលជាអ្នកតំណាងក្រុមហ៊ុនចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០លានរៀល ដល់លំនៅដ្ឋានផ្ទាល់ អ្នកស្រី ង៉ោ សេងអ៊ី បានប្រាប់ឲ្យដឹងថា ប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ អ្នកស្រីបានប្រើតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីក្រុមហ៊ុនមិនទាន់បង្កើតកម្មវិធីចែករង្វាន់ម៉្លេះ ដោយសារតែប្រេងកូឡាសញ្ញារូបតាប៉ិ មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយបំបាត់អាការ:ឈឺក្បាល វិលមុខ ឈឺពោះ ឆ្អល់ពោះ និងអាចបំបាត់ឈឺចុកចាប់នៅពេលសត្វតិច ឬខាំបានយ៉ាងទាន់ចិត្ត។

ប៉ុន្តែស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីប្រើអស់ អ្នកស្រីបានទិញប្រេងកូឡាសញ្ញារូបតាប៉ិប្រអប់ធំមួយទៀត ដើម្បីទុកប្រើ លុះពេលកោសនៅកន្លែងមានស្ទីកគ័រ ក៏ស្រាប់តែឃើញមានរង្វាន់ ២០លានរៀល នៅនឹងសម្បកប្រអប់តែម្ដង។ ភ្លាមនោះអ្នកស្រីក៏បានស្រែកហៅគ្រួសារឲ្យជួយពិនិត្យមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទដែលមាននៅនឹងសម្បកប្រអបស្រាប់តែម្ដង។

អ្នកស្រីបានបញ្ជាក់ថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ ២០លានរៀល ពីក្រុមហ៊ុនប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ពង្រីកអាជីវកម្ម។

សូមបញ្ជាក់ថា ជាការអបអរសាទរនៅក្នុងឱកាសឆ្នាំថ្មីនេះ ក៏ដូចជាថ្លែងអំណរគុណដល់បណ្តាអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្ត ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេសជាមួយនឹងការផ្តល់ជូននូវរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដូចជាទឹកប្រាក់ ២០លានរៀល ចំនួន ៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន ៥០គ្រឿង ទូរស័ព្ទ iphone ស៊េរីទំនើបចំនួន ៥០គ្រឿង រួមជាមួយរង្វាន់ជាប្រេងកូឡា SIANG PURE (សៀងភាវ) រាប់លានរង្វាន់ទៀត។ សូមព្យាយាមបន្តដើម្បីទទួលបានមហាសំណាង អ្នកឈ្នះរង្វាន់ធំបន្ទាប់អាចជារូបអ្នក ៕

មតិយោបល់