ប្រធានាធិបតី អ៊ីស្រាអ៊ែល លោក Shimon Peres បាននិយាយថា យន្តហោះចម្បាំងអាកាសរបស់ អ៊ីស្រាអ៊ែល ជាកំលាំងដ៏ល្អបំផុត នៅលើពិភពលោក ដោយរួមទាំងប្រព័ន្ធដំណើរការ និង អាវុធតែមួយគត់។
កាលពីថ្ងៃទី ២២ ខែ តុលា នេះ ខណៈដែលថ្លែងសន្ទរកថា នៅ Palmachim ក្នុងមូលដ្ឋានទ័ពអាកាស ប្រធានាធិបតីរូបនេះ បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែលជាយន្តហោះចម្បាំង ដ៏ខ្លាំង នៅលើពិភពលោក។ លោកបានបន្តថា សារនេះ ជាសារដ៏រឹងមាំ និងខ្លាំងក្លា ដើម្បីផ្ញើរជូន ដល់សត្រូវ របស់ប្រទេសអ៊ីស្រាអ៊ែល និងក្នុងតំបន់។ម្យ៉ាងវិញទៀត ទ័ពអាកាសអ៊ីស្រាអ៊ែល មានលទ្ធភាពដ៏ល្អ ដែលមនុស្ស គ្រប់គ្នា មិនដឹងអំពីវា បើសិនជានរណាដែលហានមើលងាយមកលើប្រទេសរបស់យើងនោះ។ក្នុងន័យនេះដែរ យើងមានប្រព័ន្ធដំណើរការ ផ្នែកអាវុធ ខុសពីប្រទេសដទៃ ដោយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យ និងមនុស្សមានលទ្ធភាព និងចំណង់ខ្លាំង ក្នុងការការពារជាតិ។
ប្រធានផលិតផ្នែកសភាវុធ យោងធា លោក Benny Gantz បាននិយាយឲ្យដឹងថា “ទន្ទឹមជាមួយនឹងគ្នានេះដែរ យើងតែងតែត្រៀមខ្លួនជាស្រេច ក្នុងរយៈពេល ៣៦៥ ថ្ងៃ រៀងរាល់ឆ្នាំ និងប្រឈមមុខជាមួយនឹងអ្វីដែលយើងកំពុងយល់។ ក្នុងនោះយើងមានរបៀបប្រតិបត្តិ ដំណោះស្រាយ និងក្បួនយុទ្ធសាស្ត្រ លើយុទ្ធនាការគំរាមកំហែងណាមួយ មកលើជាតិយើង ” ៕
មតិយោបល់