ព័ត៌មានជាតិ

សកម្មភាព ៤ យ៉ាង​ដែល​បញ្ជាក់ថា​នារីៗ​ចង់​រួមភេទ​

​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៥ ខែតុលា​ឆ្នាំ ២០១៣​បានឲ្យដឹងថា មាន​សក្ម​ម​ភាព ៤ យ៉ាង​ដែល​អាច​ជួយ​ឲ្យ​អ្នកដឹងនូ​វ​រាល់​ពេល​ដែល​នាង​ចង់​រួមភេទ នេះ​ជា​វិធីសាស្ត្រ​មួយ​ងាយ​យល់​នូវ​អារម្មណ៍​របស់​នាង​នៅពេល​ដែល​ចង់​រួមភេទ​។​

១. ការបើក​ភ្នែក​ធំៗ​
​នៅពេល​ដែល​ស្ត្រី​មាន​អារម្មណ៍​រំភើប ភ្នែក​របស់​នាង​នឹង​ចាប់ផ្តើម​បើក​ធំ​ព្រោះ​រាងកាយ​របស់​នាង​បាន​រៀបចំ​ដើម្បី​ទទួលយក​អារម្មណ៍​ដែល​ជំរុញ​បញ្ជារ​ពី​ខួរក្បាល បន្ទាប់​មក​ប្រស្រី​ភ្នែក​នឹង​បើក​ដើម្បី​អនុញ្ញាត​ឲ្យ​ពន្លឺ​ចូល​កាន់តែ​ច្រើន​ទៅក្នុង​ភ្នែក​។ នេះ​គឺជា​លទ្ធផល​ដែល​ទទួលបាន​មក​ពី​ការពិសោធន៍​នៅ​សហរដ្ឋអាមេរិក ដែល​អាច​ធ្វើឲ្យ​ស្ត្រី​ក្លាយទៅជា​មនុស្សសិច​ច្រើន​ជាង​មុន​។​

២. ព្រិច​ភ្នែក​ម្តង​ហើយ​ម្តងទៀត ជាច្រើន​ដង​
​ការស្រាវជ្រាវ​មួយ​បានបង្ហាញ​ថា នៅពេល​ដែល​កំហាប់​នៃ ការ​មាន​រដូវ​ឬ​តណ្ហា​ច្រាល​ឡើង នៅក្នុង​រាងកាយ​របស់​ស្ត្រី​មាន​ការកើនឡើង ដោយសារ​តែ​ចង់​ទទួលបាន​នូវ​ការ​ថ្នាក់ថ្នម​ពី​បុរស​ដែល​ចំនួន​មធ្យម​នៃ​ការ​ព្រិច​ភ្នែក​កើនឡើង ៣២ ភាគរយ​ខ្ពស់​ជា​មនុស្ស​ធម្មតា​។ ជាពិសេស​នៅពេល​ដែល​ឃើញ​បុរស​នៅ​ចំពោះមុខ​បង្ហាញ​ពី​សកម្មភាព​យកចិត្តទុកដាក់​ទៅ​លើ​រូប​នាង​។​

៣. ធ្វើ​ឬ​ក​ដូចជា​ខ្មាសអៀន​
​នៅពេលដែល​នាង​មានបំណង​ចង់​រួមភេទ​ម្តងទៀត នាង​បញ្ចេញ​សកម្មភាព​ពត់ពេន​បន្តិច ដែល​មើលទៅ​ហាក់ដូចជា​ខ្មាស់អៀន ប៉ុន្តែ​ការពិត​នាង​ត្រូវ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​រួមភេទ​រួចរាល់​ហើយ​។ ប្រសិនបើ​អ្នក​អង្កេត​ឲ្យបាន​ច្បាស់នឹង​ឃើញ​ពី​បំណង​របស់​នាង​កើនឡើង​ដល់​កម្រិត​អតិបរមា នោះ​ជា​ប្រតិកម្ម​សុភា​វគ​តិ​នៃ​រាងកាយ​របស់​នាង​។​

៤. ចលនា​ម្រាមដៃ​
​ម្រាមដៃ​របស់​នាង​នឹង​ធ្វើ​ចលនា​ផ្លាស់ប្តូរ​ជានិច្ច ដូច​ជា​ការប្រដុស​ក្រចក​រួមគ្នា​អាច​ធ្វើឲ្យ​អារមណ៍​ញាប់ញ័រ នឹង​ជា​ការរំពឹងទុក​របស់​នាង​។ ចំណុច​នេះ​អ្នក​គួរតែ​កាន់​ដៃ​របស់​នាង​ដោយ​ថ្នមៗ យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ឲ្យ​នាងយ​ល់​ពី​ទឹកចិត្ត​ចង់​លួងលោម​របស់​អ្នក​៕


មតិយោបល់