ព័ត៌មានជាតិ

ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​បាន​ក្លាយទៅជា​ឃាត​ករសម្លាប់​គ្រូបង្រៀន​របស់​ខ្លួន​

​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៤ តុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់​ត្រូវបាន​ចោទប្រកាន់ បន្ទាប់ពី​មាន​ការសម្លាប់​យ៉ាង​ព្រៃផ្សៃ​ទៅលើ​អ្នក​គ្រូបង្រៀន​របស់​គាត់ នៅក្នុង​តំបន់ Danvers សហរដ្ឋអាមេរិក​។​
ABC_102313_MassSuspectTeacher
​តាម​របាយការណ៍​ពី ABC បានឲ្យដឹងថា Philip Chism បាន​បដិសេធ​ចំពោះ​ការសម្លាប់​អ្នកគ្រូ​វ័យ ២៤ ឆ្នាំ ឈ្មោះ Colleen Ritzer នេះឡើយ ប៉ុន្តែ Chism នឹង​ត្រូវ​តុលាការ​កាត់ទោស​នៅពេល​ដែល​គាត់​មាន​អាយុ​ពេញវ័យ​។ ប៉ូលិស​បាន​រកឃើញ​ឈាម​របស់​អ្នកគ្រូ Colleen Ritzer នៅក្នុង​សាលា​បន្ទាប់ពី​មានការ​រាយការណ៍​ថា​នាង​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ក្រោយ​ពី​ការតាមដាន​ពួកគេ​បាន​រកឃើញ​សាក​សព្វ​របស់​នាង​នៅក្នុង​ព្រៃ​ខាងក្រោយ​សាលារៀន​វិទ្យាល័យ​នេះ​។

​ចំណែកឯ​ក្រុមគ្រួសារ​របស់​ជនសង្ស័យ​ក៏បាន​ផ្តល់​ដំណឹង​មក​ថា Chism បាន​បាត់​ខ្លួន ក៏​ប៉ុន្តែ​គាត់​ត្រូវ​គេ​បាន​រកឃើញ​នៅ​ភាគ​ខាងត្បូត​នៃ​តំបន់ southbound ក្នុង​ដំណើរ​ទស្សនៈកិច្ច​សិក្សា​មួយ​នៅ​ថ្ងៃ​ពុធ​ម៉ោង ១២ និង ៣០ នាទី​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់