ព័ត៌មានជាតិ

Maldives កន្លែង​ដែល​សាក​សម​បំផុត​សម្រាប់​គូស្នេហ៍​ក្រេប​ទឹកឃ្មុំ​

​អ្នក​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ដើម្បី​ពិភាក្សា​គ្នា​ជាមួយនឹង​គូ​អ​នា​គត់​ក្នុង​ការរៀបចំ​កម្មវិធី​អាពាហ៍​អាពាហ៍​ដែល​ក្នុង​មួយ​ជីវិត​មាន​តែ​ម្តង​របស់​អ្នក​។​មនុស្ស​ភាគច្រើន​មិន​ទាន់​យល់​ថា​ការ​ក្រេបទឹក​ឃ្មុំ​និង​ការជ្រើសរើស​ទីកន្លែង​ជា​រឿង​សំខាន់​ដែល​គួរតែ​ធ្វើ​នោះ​ទេ​។​ទីកន្លែង​និង​ពេលវេលា​អាច​ជា​កត្តា​ជម្រុញ​ឲ្យ​អនុស្សាវរីយ​នៃ​ការ​ក្រេបទឹក​ឃ្មុំ​របស់​គូស្នេហ៍​ថ្មីថ្មោង​មាន​ភាព​មិន​អាច​បំភ្លេចបាន​ពេញ​មួយ​ជីវិត​។​មាន​របស់របរ​និង​កត្តា​តូចៗ​ជាច្រើន​ទៀត​ដែល​គូស្នេហ៍​គួរតែ​រៀបចំ​សម្រាប់ឧិ​កាស​ក្រេប​ទឹក​ឃ្មុំ​ដ៏​អស្ចារ្យ​ជាពិសេស​ការជ្រើសរើស​ទីកន្លែង​ហើយ​វា​គួរតែ​ជា​កន្លែង​ដែល​មាន​ភាព​រ៉ូមែ​ន​ទិក​ដែល​វា​នឹង​អាច​ធ្វើឲ្យ​ចំណង​ស្នេហ៍​របស់​គូស្នេហ៍​ថ្មី​ថ្មោង​មាន​ភាព​ស្ថិតស្ថេរ​និង​ផ្អែមល្ហែម​ជា​រៀងរហូត​។​

​លើ​លោក​នេះ​មាន​កន្លែង​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឋាន​សួគ៍នៃ​មនុស្សឋានក​ណ្តាលនិង​ជា​ពិសេស​ជា​កន្លែង​ដែល​គូស្នេហ៍​ដែល​ត្រូវ​ក្រេបទឹក​ឃ្មុំ​គួរតែ​ទៅ​។​ទី​នោះ​គឺ​ប្រជុំ​កោះ Maldives ដែល​កោះ​តូចៗ​មួយចំនួន​បាន​ប្រែក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​។​ព័ទ្ធជុំវិញ​ទៅដោយ​ព្រៃ​ខៀវស្រងាត់​ដើម​ដូង​ដុះ​ពាសពេញ​ស្ទើរតែ​ផ្ទៃ​កោះ​ទាំងអស់ បឹង​ហ្គា​ឡូ​ដែល​ព័ទ្ធជុំវិញ​ទៅដោយ​ទឹកសមុទ្រ​យ៉ាង​ថ្លា​ខ្យង​ដូច​ដុំគ្រី​ស្ទាល់​ដែល​វា​ជា​ថ្នាំ​ដ៏​សាក​សិទ្ធ​ក្នុង​ការព្យាបាល​ជម្ងឺស្ត្រេស​ដ៏​រាំ​រ៉ៃ​របស់​មនុស្ស​លើ​លោក​។​

​សម្រាប់​ពេល​វេលា​ដ៏​មាន​ន័យ​បំផុត​សម្រាប់​គូស្នេហ៍​ដែល​បាន​ទៅ​ដល់​និង​ស្នាក់​នៅ​លើ​រមណីយដ្ឋាន​ណាមួយ​ដែល​នៅ​ក្នុង​ប្រជុំ​កោះ​នេះ​ហ៊ាន​ធានាថា​ពិតជា​អស្ចារ្យ​ទាំង​ស្នាដៃ​ច្នៃប្រឌិត​ម្ហូប​និង​ការរៀបចំ​រចនា​តែង​លម្អ​ពី​អ្នកជំនាញ​។​កា​រញុំា​ស្រា​ក្រឡុកដ៏​ឆ្ងាញ់ឬ​ស្រាក្រហមដ៏​មាន​រសជាតិ​នៅក្រោម​ពន្លឺ​ទៀន​នៅ​នឹង​តុ​ដែល​ដាក់​ក្បែរ​ឆ្នេរសមុទ្រ​ពិតជា​បាន​ដាស់​អារម្មណ៍​គូស្នេហ៍​មួយគូ​នេះ​ឲ្យ​ពុះកញ្ជ្រោល​ទ្វេរ​ឡើង​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Madive1_zpsfa6ba476.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Madive4_zps71cc8291.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Madive3_zpse3efdc4e.jpg

មតិយោបល់