ព័ត៌មានជាតិ

Zynga ប្រកាស​តែងតាំង​ប្រធាន​គ្រប់គ្រង​ទូទៅ​ថ្មី​

បន្ទាប់​ពី​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​រូប​បាន​លាឈប់ នៅពេលនេះ ក្រុមហ៊ុន​ផលិត​ហ្គេម Zynga បានចាប់ផ្ដើម​តែងតាំង​បុគ្គលិក​ជាន់ខ្ពស់​ថ្មីៗ​ឡើងវិញ ដោយ​កាលពី​ខែ​សីហា Zynga បាន​ប្រកាស​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី ហើយ​នៅពេលនេះ បាន​ប្រកាស​តែងតាំង​ប្រធាន​គ្រប់គ្រង​ទូទៅ​។​

​លោក Clive Downie ត្រូវបាន​ក្រុមហ៊ុន Zynga ប្រកាស​តែងតាំង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ លោក Clive Downie ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ជប៉ុន DeNA​។ បើតាម​ប្រវត្តិរូប​របស់​គាត់​បាន​បញ្ជាក់​ថា គាត់​មាន​បទពិសោធន៍​ខាង​ក្រុមហ៊ុន​អស់​រយៈពេល ២០​ឆ្នាំ ដោយ​នៅ​ក្នុង​នោះ​លោក​បាន​ចំណាយ​ពេលវេលា ១៥​ឆ្នាំ​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ផលិត​ហ្គេម Electronic Arts ដូចជា​ហ្គេម FIFA Soccer, Need for Spead, Medal of Honor និង Command & Conpuer​គឺ​សុទ្ធសឹងតែ​ស្នាដៃ​របស់​លោក​៕

Clive-Downie_1

មតិយោបល់