ព័ត៌មានជាតិ

ឆេះ​រោងចក្រ​ផលិត​ស្ករ​នៅ​មិចស៊ិចកូ​របួស 40 នាក់​និង 20 ទៀត​បាត់​ខ្លួន​

​មិចស៊ិចកូ​៖​ការផ្ទុះ​និង​ឆេះ​ដ៏​អាក្រក់​មួយ​ដែល​បាន​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត​ស្ករ​របស់​អាមេរិក​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មិចស៊ិចកូ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ធ្វើឲ្យ​មនុស្ស 40 នាក់​រង​របួស​ហើយ 20 នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​មក​ត្រឹម​ថ្ងៃ​នេះ​។​
articlesMEXICO_CANDY_FACTORY_EXPLOSION_2510_600_413_100
​មនុស្ស​រាប់រយ​នាក់​បាន​បញ្ជាក់​ថា​មុនពេល​ឆាបឆេះ​រោងចក្រ Blueberry ពួកគេ​បាន​ឭ​សម្លេង​ផ្ទុះ​យ៉ាងខ្លាំង​មួយ​បន្ទាប់​មក​ក៏​មាន​ផ្សែង​ដ៏​ខ្មួរ​ខ្មាញ់​ដែល​ចេញ​ពី​អគា​រហើយ​ជញ្ជាំង​ដែល​ជាប់​នៅ​កន្លែងកើតហេតុ​បាន​ដូលរលំ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នោះ​។​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ក្រុង Guillermo Terraza បាន​ប្រាប់​ដល់​អ្នកកាសែត​ថា​ពួក​យើង​កំពុង​បន្ត​ស្វែងរក​អ្នក​ដែល​នៅ​បាត់​ខ្លួន​ប្រហែល​ជា 20 នាក់​ទៀត​។​

មូលហេតុ​តំបូង​ដែល​លោក Terraza ស​ន្ម​ត់​អាច​បណ្តាល​មកពី​ការផ្ទុះ​នៃ​ម៉ាស៊ីន​ដាំទឹក​ដែល​ស្ថិតនៅ​ជាន់​ទី​ពីរ ដែល​ក្រោយមក​បណ្តាលឲ្យ​បាក់​ជញ្ជាំង​ដែល ជាប់​ផ្នែក​នោះ​នៅ​ពេល​ដែល​ប្រភព​ផ្សេង​មួយទៀត​ដែល​មកពី​ខាង​សង្គម​ស៊ីវិល​បាន​និយាយថា​មូលហេតុ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​៕​

មតិយោបល់