ព័ត៌មានជាតិ

ព្រឹកនេះ អាងទឹកតាម៉ុក កើនឡើងកម្ពស់ប្រកាសអាសន្នហើយ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៩០ម៉ែត្រ ស្រកចុះ ០,៣០ម៉ែត្រ និងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៦ម៉ែត្រ កើនឡើង ០,៣៦ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,១០ម៉ែត្រ នាវេលាម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ធៀបនិងវេលាម៉ោង ៧ និង០០នាទីព្រឹក នាថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ មកដល់ពេលនេះ ពុំបង្កឲ្យមានផលប៉ះពាល់ទេ៕

មតិយោបល់