ព័ត៌មានជាតិ

ចាស់​ទៅ​ហើយ​នឹកឃើញ​តណ្ហា​ចាប់រំលោភ​កូនសិស្ស​ខ្លួនឯង​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​មួយ​បានឲ្យដឹងថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ Elaine McKay អាយុ ៥៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Clacton ស្រុក Essex ចក្រភព​អង់គ្លេស បាន​ចោទប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​ក្មេង​អាយុ ១៥ ឆ្នាំ​ដែល​ជា​កូនសិស្ស​របស់​ខ្លួន​។ Elaine McKay បាន​ធ្វើ​ជា​ជំនួយការ​នៅ​សាលា Clacton Coastal ចាប់ពី​ឆ្នំ ២០០៩ ដែល​សាលា​នោះ​មាន​សិស្ស​រៀន​ដល់​ទៅ ១៧០០ នាក់​។
Rape
ការប្រព្រឹត្តិ​កាម​ជាមួយ​ក្មេងប្រុស​អាយុ ១៥ ឆ្នាំ ត្រូវបាន​គេ​ដឹង​ថា​កើត​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ដល់​ខែ​មិថុនា កាល​ពី​មួយ​ឆ្នាំ​មុន​។ Elaine McKay ត្រូវបាន​ព្យួរការងារ​ចាប់ពី​ថ្ងៃ​ទី ៥ ខែតុលា​ឆ្នាំ ២០១៣ តែ​បច្ចុប្បន្ន​នេះ​នាង​បាន​បង្ហាញខ្លួន​នៅ​តុលាការ Colchester Magistrates​។ ប៉ុន្តែ​ការ​បង្ហាញខ្លួន​នេះ​នាង​មិន​បាន​និយាយ​អ្វី​ទាំងអស់​ក្រៅពី​ឈ្មោះ និង​ទីលំនៅ​បច្ចុប្បន្ន ដោយ​តែ​ការ​មិន​ដឹង​ពី​ចម្លើយ​ពិត​ទើប​គេ​បញ្ចូនបន្ត​ទៅ​តុលាកា Chelmsford Crown ។ Elaine McKay បាន​ធានា​នៅ​ក្រៅ​ឃុំ​រហូត​ដល់​តុលាការ​កោះហៅ​នៅ​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៤ ដោយ​មិន​មាន​លក្ខខណ្ឌ​ទាក់ទង​ជាមួយ​ជនរងគ្រោះ​។

ជនសង្ស័យ​មាន​កូន​ពី​នាក់​ម្នាក់​អាយុ ២៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ២៩ ឆ្នាំ និង​មាន​ចៅ​ពីរ​នាក់​ផងដែរ ហើយ​បច្ចុប្បន្ន​នាង​បាន​រស់នៅ​ជាមួយ​ប្តី​ទី​បី​របស់​ខ្លួន​នៅក្នុង​ផ្ទះ​មួយ​ដែល​មាន​តម្លៃ​ជា ៤,៩ ពាន់​លាន​ដុល្លា​។ អ្នកស្រី Elaine បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការចោទប្រកាន់​របស់​តុលាការ ម្យ៉ាងទៀត​អ្នកជិតខាង​បាន​និយាយថា នាង​គឺជា​ស្ត្រី​ដែល​គួរឲ្យ​គោរព ប៉ុន្តែ​ចំពោះ​ហេតុការណ៍​ដែឡ​កើតមានឡើង​នេះ​ពួកគេ​មិន​ជឿ​សោះ​៕​

មតិយោបល់