សារព័ត៌មាន WSJ បានចុះផ្សាយថា ក្រុមហ៊ុន Sony Pictures បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប និងផ្កាយរណបជាច្រើននៅសហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចាំងរឿង The Interview ។
លោក Michael Lynton នាយកប្រតិបត្តិ Sony Pictures បានថ្លែងឲ្យដឹងថា នេះជាជំហានថ្មីមួយក្នុងការនាំយករឿង The Interview ទៅដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ បន្ទាប់ពីដាក់បញ្ចាំងតាមរោងកុន។ លោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការដាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍នេះនឹងត្រូវចាប់ផ្ដើមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា រឿង The Interview បាននិយាយថាពីកិច្ចសម្ភាសន៍របស់អ្នកសារព័ត៌មានអាមេរិកជាមួយនឹងមេដឹកនាំផ្ដាច់ការវ័យក្មេងកូរ៉េខាងជើង លោក គឹម ជុនអ៊ុន ហើយក្នុងសាច់រឿងនោះ លោក គឹម ជុនអ៊ុន បានស្លាប់ដោយសារតែអ្នកសារព័ត៌មានម្នាក់នោះទៀតផង៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់