មុននឹងសម្រេចចិត្តទិញរថយន្ត អ្នកទិញទាំងអស់បានពិនិត្យមើលយ៉ាងល្អិតល្អន់ ទៅលើស្លាកសញ្ញា គុណភាព សមត្ថភាព ជាពិសេសគឺពណ៌តែម្ដង។
យោងតាមការស្រាវជ្រាវបានបង្ហាញថា រថយន្តដែលមានពណ៌សត្រូវបានលក់ដាច់ជាងរថយន្តពណ៌ផ្សេងៗ ជាពិសេសគឺនៅសហរដ្ឋអាមេរិកតែម្ដង។ ពណ៌សត្រូវបានគេចាត់ទុកថាជាពណ៌ដែលល្អ ហើយក៏ជាពណ៌ដែលនាំសំណាង(ទៅតាមការជឿរបស់មនុស្សម្នាក់ៗ)។
ក្រុមស្រាវជ្រាវ PPG Industries បានបង្ហាញឲ្យដឹងថា ក្នុងចំណោមរថយន្តថ្មីដែលត្រូវបានទិញនៅក្នុងឆ្នាំ ២០១៣នេះ មានពណ៌សចំនួន ២១ភាគរយ ពណ៌ខ្មៅចំនួន ១៩ភាគរយ ពណ៌ប្រផេះចំនួន ១៧ភាគរយ និងពណ៌ប្រាក់ចំនួន ១៥ភាគរយ។
ក្រៅពីនេះ ពណ៌ក្រហម មានចំនួន ១១ភាគរយ ពណ៌ខៀវមានចំនួន ៩ភាគរយ ពណ៌ធម្មជាតិមានចំមួន ៦ភាគរយ និងពណ៌បៃតង់មានចំនួន ២ភាគរយ។
គួរបញ្ជាក់ផងដែរថា ទិន្នន័យនេះគឺបានមកពីការស្រាវជ្រាវទៅលើរបាយការណ៍លក់រថយន្តនៅក្នុងសហរដ្ឋអាមេរិកហើយពណ៌សក៏មិនមែនជាពណ៌ដែលពេញនិយមគ្រប់ទីកន្លែងផងដែរ មានប្រទេសខ្លះពណ៌ប្រាក់ពេញនិយមជាងគេ៕
មតិយោបល់