កាលពីថ្ងៃទី ២៣ ខែ តុលានេះ យោងតាមប្រភពព័ត៌មានរបស់ Softpedia បានចុះផ្សាយឲ្យដឹងថា មានផលិតករម្នាក់ ថតបាន UFO ដែលហោះនៅលើមេឃនាទីក្រុង Akureyri ប្រទេសអ៊ីស្លង់ ។
Bjarki Mikkelsen ជាអ្នកថតរូប និងជាផលិតករខ្សែភាពយន្តលោក ដ៏ល្បីល្បាញម្នាក់ បាននឹងកំពុងថតទិដ្ឋភាពថ្ងៃរៀបលិច ស្រាប់តែឃើញ ថាសហោះ ឬ UFO ដែលមានពន្លឺ ដូចដុំព្រះអាទិត្យ ហោះចុះក្រោម ដូចទៅនឹងថ្ងៃរៀបលិច ខណៈដែលថ្ងៃ រៀបលិច បានលិចបាត់ហើយនោះ ។ ជុំវិញនៃរឿងរ៉ាវ ថាសហោះ ឬ UFO នេះនៅជារឿងដ៏អាថ៌កំបាំងបំផុត ដែលមនុស្សជាច្រើនកំពុង ឆ្ងល់ថា តើមានឬអត់?
បញ្ជាក់ផងដែរ សម្រាប់វិដេអូឃ្លិបនេះដែរ ត្រូវបាន អ្នកថតរូបខាងលើ ថតបានកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងទៅ នឹងត្រូវយកទៅបង្ហោះនៅលើ YouTube ដោយមានអ្នកទស្សនាជាង 600,000 ដង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់