ព័ត៌មានជាតិ

ជប៉ុន​ជោគជ័យ​ក្នុង​ការផលិត​អាវុធ​បាញ់​អាចម៌ផ្កាយ​នៅក្នុង​លំហ​អាកាស​

ជប៉ុន​៖​ថ្មីៗ​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ជប៉ុន​បាន​សាកល្បង​បាន​ជោគជ័យ​នូវ​កាំភ្លើង​ធំ​ដែល​អាច​មាន​សមត្ថភាព​បាញ់​កម្ទេច​អាចម៌ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​នោះ​។​ផែនការ​មួយ​នេះ​គឺ​ស្ថិត​ក្នុង​គម្រោង​មួយ​សម្រាប់​ការពារ​ផែនដី​ពី​អាចម៌ផ្កាយ​មួយ​ដែល​មានឈ្មោះ 1999JU3 ដែល​ជឿជាក់ថា​នឹង​អាច​មក​ប៉ះ​ផែនដី​។​
Hayabusa2-asteroid-illustration-630x445
The Space Cannon ដែល​ជា​អាវុធ​សម្រាប់​ប្រើប្រាស់​នៅក្នុង​លំហ​អាកាស​នេះ​នឹង​ត្រូវ​បាញ់​បង្ហោះ​ទៅក្នុង​អាកាស​ដោយ​គ្រាប់​រ៉ូកែត​របស់​ក្រុមហ៊ុន​របស់​ជប៉ុន Japan Aerospace Exploration Agency (JAXA) នៅក្នុង​កំឡុងពេល​ឆ្នាំក្រោយ​ហើយ​ចម្ងាយ​ផ្លូវ​របស់​វា​ដើម្បី​ចូល​ទៅដល់​ផ្លូវ​នៃ​អាចម៌​ផ្កាយ 1999JU3 មាន​រយៈពេល​ប្រហែលជា​ជិត 4 ឆ្នាំ​ឯណោះ​។​

​បើទោះបីជា​មាន​នៅ​សល់​រយៈពេល​បួន​ប្រាំ​ឆ្នាំ​ទៀត​សម្រាប់​ការ​រងចាំ​នូវ​លទ្ធផល​នៃ​ការបាញ់​បំបែក​អាចម៌ផ្កាយ​នោះតែ​អ្នកវិទ្យាសាស្ត្រ​ជឿជាក់​ថា​បើសិនជា​លទ្ធ​ផល​វិជ្ជមាន​នោះ​កំទេច​ដី​នៃ​អាចម៌ផ្កាយ​អាច​នឹង​ក្លាយជា​គន្លឹះ​សំខាន់​ក្នុង​ការបកស្រាយ​ភាព​អាថ៍កំបាំង​នៃ​ពិភព​អវកាស​៕​

មតិយោបល់