ភ្នំពេញ: ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បាន កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ៥៦ឆ្នាំ (ម្ចាស់ផ្ទះជួល) ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានសម្រាកនៅក្នុងផ្ទះក្បែរបន្ទប់ជួលខាងលើរហូតមកដល់ម៉ោងកើតហេតុដោយឬសម្លេងឆ្កែព្រូសដោយមានការសង្ស័យទើបក្រោកដើរទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏នាំគ្នាឃាត់និងស្វាគមន៍ម្នាក់មួយដៃមួយជើងរួចទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបានចោមចៅទី៣តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់