ព័ត៌មានជាតិ

ពេស្យាចារ​តាមរយៈ​អន​ឡាញ​ភាគច្រើន​ជា​តារា​នៅក្នុង​ប្រទេស​ប្រេស៊ីស​ត្រូវបាន​បង្គ្រាប​

​ប្រេ​ស៊ីល​៖​ប៉ូលិស​ប្រ​ស៊ីល​បាន​ប្រកាសថា ករណី​អំពើ​ពេស្យាចារ​ផ្លូវភេទ​តាមរយៈ​អន​ឡាញ​ដែល​បាន​ឆ្លងកាត់​ប្រទេស​នោះ​ត្រូវបាន​ពួក​គេ​បង្គ្រាប ដែល​មាន​ទាំង​តួ​សំដែង តារា​ម៉ូ​ដែល និង​អ្នករាំ ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ស្រី​ថ្នាក់ខ្ពស់​។​
prostitution
​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ឲ្យដឹង​ថា អ្នកឯកទេស​បានរៀបចំ​យ៉ាង​ហ្មត់ចត់ និង​ប្រតិបត្តិការ​ជា​ផ្លូវការ​រយៈពេល​មួយ​ឆ្នាំ​ទើប​អាច​កម្ចាត់​អ្នកបើកបរ​ធ្វើ​ពេស្យា​កម្មនេះ​បាន​។ ប៉ូលិស​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកកា​សែត​ថា​គម្រាងការ​កំចាត់​ពេស្យាក​ម្ម​ឆ្លងដែន​នេះ ត្រូវ​រៀច​ចំ​ក្បួន​យុទ្ធសាស្ត្រ ព្រមទាំង​ចំណាយ​ពេល​ធ្វើ​ការស៊ីបអង្កេត​រយៈពេល​យូរ​ណាស់ ព្រោះ​ប្រតិបត្តិការ​នេះ​មាន​ភាពស្មុគស្មាញ និង​លំបាក​ច្រើន​។ ពេស្យា​កម្មនេះ​ត្រូវបាន​គេ​ដឹងថា ក្មេងស្រី​ម្នាក់​អាច​រក​ប្រាក់ចំណូល​បាន ៦០.០០០ ផោន ស្មើនឹង ៩៧០៨៦ ដុល្លារ​ព្រោះ​អតិថិជន​របស់​ពួកគេ​គឺ​សុទ្ធតែ​ជា​អ្នកនយោបាយ និង​អ្នកជំនួញ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្មេង​ស្រី​ក្មេង​ពេស្យាចារ​ទាំងនោះ អាច​បញ្ចូនទៅ​បរទេស​ពីរ​បី​ថ្ងៃ ឬ​ពីរ​បី​សប្តាហ៍ គឺ​អាស្រ័យ​ទៅ​តាម​ការបញ្ជារ​ទិញរ​បស់​អតិថិជន​អន្តរជាតិ​។ តាមរយៈ​ការបង្ហាញ​នៅលើ​អន​ឡាន​គឺ​មាន​តារា​ចម្រៀង​ជាច្រើន រួម​ទាំង​តារា​ម៉ូ​ដែល និង​តារា​សម្តែង​សុទ្ធតែ​ជា​អ្នកសិល្បៈ​នៅក្នុង​ប្រទេស​ប្រ​ស៊ីល​៕​

មតិយោបល់