រយន្តម៉ូដែល Audi S6,S7,S8 និង A8 ស៊េរីឆ្នាំ ២០១៣-២០១៤ ជាមួយនឹងរថយន្ត Ford ម៉ូដែល Ford Focus Electric និង C-Max ស៊េរីឆ្នាំ ២០១២-២០១៣ ត្រូវបានប្រកាសប្រមូលព្រោះតែកើតមានបញ្ហា។
ក្រុមហ៊ុន Volkswagen បានធ្វើការប្រកាសប្រមូលរថយន្តម៉ូដែល Audi ចំនួន ៤.៧១៤គ្រឿង នៅក្នុងសហរដ្ឋអាមេរិក ព្រោះតែមានបញ្ហាធ្លាយទុយោប្រេង និងគម្របកញ្ចក់ដំបូលរថយន្ត ( sunroof ) ។ នេះបើយោងតាមការិយាល័យសុវត្ថិភាពចរចារណ៍ផ្លូវជាតិ។
រថយន្តម៉ូដែល Audi S6 និង S7 ស៊េរីឆ្នាំ ២០១៣-២០១៤ បានកើតមានបញ្ហាធ្លាយទុយោប្រេង ដែលបង្ករឲ្យរថយន្តផ្ទុះឆេះបាន។ បញ្ហានេះកើតមានឡើងនៅពេលដែលមានសេចក្ដីរាយការណ៍ពីអតិថិជននៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនក៏បានធ្វើការស៊ើបអង្កេតផងដែរ។ Audi S6 និង S7 ចំនួន ៣.៥៩៤គ្រឿងនឹងត្រូវប្រមូលមកជួសជុល ដោយតំណាងចែកចាយរបស់ក្រុមហ៊ុនជាអ្នកធ្វើការផ្លាស់ប្ដូរ
ហើយបញ្ហាដែលកើតមានឡើងមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ Volkswagen។
ចំណែករថយន្តម៉ូដែល Audi A8 និង S8 ស៊េរីឆ្នាំ ២០១៣-២០១៤ បានកើតមានលើបញ្ហាដោយសារតែដំបូលកញ្ចប់បិទបើកគាំង ដែលសរុបទាំងអស់មានចំនួន ១.១២០គ្រឿង។ចំណែកក្រុមហ៊ុនផលិតរថយន្ត Ford វិញ ក៏បានប្រកាសប្រមូលរថយន្តចំនួន ២៣.០០០គ្រឿង ម៉ូដែល Focus Electric និង C-Max មានបញ្ហាទៅលើគន្លឹះទ្វាររថយន្ត។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅក្រុមហ៊ុន Ford បានប្រកាសប្រមូលរថយន្តម៉ូដែល C-Max ចំនួន ៣៣.០២១គ្រឿង បញ្ហាទៅលើប្រព័ន្ធសុវត្ថិភាពមិនអាចការពារអ្នកបើកបរបាននៅពេលជួបគ្រោះថ្នាក់៕
មតិយោបល់