ព័ត៌មានជាតិ

វិធី​ងាយស្រួល ៧ យ៉ាង​ដែល​ធ្វើឲ្យ​មាន​សុខភាព​ល្អ​

យោងតាម​ប្រភព​ព័ត​មាន kizzmedia បានឲ្យដឹងថា សុខភាព​គឺ​ជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​យើង​គ្រប់រូប​គួរតែ​ប្រើ​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​រក្សា​សុខ​ភាព​ឲ្យបាន​ល្អ​។ ប៉ុន្តែ​វិធី​ដែល​ធ្វើឲ្យ​មាន​សុខភាព​ល្អ​មាន​ច្រើន​ប្រភេទ តែ​យើង​សូម​លើកយក​តែ​ចំណុច​ងាយៗ​មួយចំនួន​មក​បង្ហាញ​ដូចខាងក្រោម​៖
១. បរិ​ភាគ​អាហារ​ដែល​មាន​តុល្យភាព​
​ការ​បរិ​ភាព​អាហារ​ឲ្យបាន​ត្រឹមត្រូវ​អាច​ជួយ​គ្រប់គ្រង ឬ​កាត់​បន្ថយ​សំពាធ​ឈាម​ឡើង​ខ្ពស់ ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​បេះដូង​ជាដើម​។ អាច​បរិ​ភាគ​បន្លែ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ធ្វើឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​។​
healthcarecropped
២. ទទួលទានដំណេក​ឲ្យបាន​គ្រប់គ្រាន់​
​មិន​បាន​ទទួលទានដំណេក​គ្រប់គ្រាន់​ធ្វើ​ប៉ះពាល់​ដល់​បេះដូង សម្តាធ​ឈាមឡើង​ខ្ពស់ និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​មនុស្សពេញវ័យ​ត្រូវតែ​ទទួលទានដំណេក​ចាប់ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយថ្ងៃ ជាពិសេស​នៅពេល​យប់​ធ្វើឲ្យ​មាន​សុខភាព​ល្អ​បំផុត​សម្រាប់​សុខភាព​។​

៣. ធ្វើ​លំ​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ​ទៀងទាត់​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ធ្វើឲ្យ​ការរស់នៅ​របស់​មនុស្ស​មានសុខ​ភាព​ល្អ​។​

៤. តម​ការជក់បារី​
​មជ្ឍមណ្ឌល​គ្រប់គ្រង និង​ការពារ​ជម្ងឺ​ដែល​ទាក់ទង​នឹង​ការជក់បារី​បាន​ធ្វើ​ការកំណត់​ថា មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​។ ការជក់បារី​អាច​ប្រឈមមុខ​នឹង​ការ​ឆាប់​ស្លាប់​ដោយសារ​ជម្ងឺមហារីក​សួត និង​អាច​បង្ក​ឲ្យមាន​ហានិភ័យ​ជម្ងឺ​ស​សៃ​ឈាម​ក្នុង​បេះដូង ព្រមទាំង​ជម្ងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​។​

៥. គ្រប់គ្រង​ស្ត្រេ​ស​
​ក្រសួង​សុខាភិបាល​អាមេរិក​បាន​ប្រកាសថា ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​អាច​ធ្វើឲ្យប៉េះពាល់​ដល់​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជម្ងឺ​ធ្លាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍ និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​។ ការរៀន​ពី​របៀប​គ្រប់គ្រង​ភាព​តានតឹង អាច​ជួយ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​កាន់តែ​ប្រសើរឡើង​ជា​រៀងរាល់ថ្ងៃ និង​ធ្វើឲ្យ​អ្នក​មាន​អាយុ​កាន់តែ​វែង​។ ដូច្នេះ​ហើយ​អ្នក​គួរតែ​ចំណាយពេល​ខ្លួន​សម្រាប់​វិស្សមកាល ទៅ​លំហែ​អារម្មណ៍​នៅ​កន្លែង​ផ្សេងៗ​ដើម្បី​ទទួលយក​អ្វី​ដែល​ប្លែកៗ​។​

៦. បង្កើត​មិត្ត​
​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​អាច​ធ្វើឲ្យ​ទំនាក់ទំនង​ទាំង​សុខភា​ពរាងកាយ និង​សុខភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរ​ឡើង​។ នាក់ដ្ឋាន​សង្គម​នៅ​វ៉ាស៊ីនតោន និង សេវាកម្ម​សុខភាព​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា មនុស្ស​ដែល​មាន​ទំនាក់ទំនង​នៅក្នុង​សង្គម ឬក៏​ក្នុង​ក្រុមគ្រួសារ​យ៉ាង​ជិតស្និត ធ្វើឲ្យ​ប្រព័ន​ភាពស៊ាំ​កាន់តែខ្លាំង និង​ទទួល​រង​នូវ​ជម្ងឺ​ធ្លាក់​ទឹកចិត្ត​តិចតួច​បំផុត​។​

៧. ត្រួតពិនិត្យ​សុខភាព​
​ការពិនិត្យ​សុខភាព​អាច​ជួយ​ឲ្យ​លោក​អ្នកដឹង​ពី​បញ្ហា​សុខភាព​ផ្សេងៗ មុន​នឹង​ធ្លាក់ខ្លួន​ទៅ​ជា​អ្នក​ជម្ងឺ​ធ្ងន់ធ្ងរ អ្នក​អាច​ធ្វើ​ការទប់ស្កាត់ និង​ព្យាល​បាល​ទាន់ពេលវេលា​៕​

មតិយោបល់