ព័ត៌មានជាតិ

រថយន្តដឹកទឹកកកមួយគ្រឿង បើកបរសុខៗស្រាប់តែដាច់កង់ បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០២និង១៥នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ថយន្តដឹកទឹកកកដើមមួយគ្រឿង កំពុងធ្វើដំណើរស្រាប់តែដាច់កង់ក្រោយ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់ទឹកកករាយប៉ាយពេញផ្លូវ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុរថយន្តដឹកទឹកកកខាងលើ ធ្វើដំណើរចេញពីរោងចក្រផលិតទឹកក នៅម្តុំផ្សារទួលពង្រ គោលបំណងដឹកយកទៅអោយភ្ញៀវនៅម្តុំផ្សារហេងលី ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់កង់ក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ទឹកកកពេញផ្លូវ ក្នុងហេតុការណ៍នេះគ្មានមនុស្សរបួសនោះទេ ។ នៅក្រោយពេលកើតហេតុ ម្ចាស់បានយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់