ព័ត៌មានជាតិ

ប្រាក់ចំណេញ​សុទ្ធ PetroChina កើនឡើង ៩,៦% ក្នុង​រយៈពេល​៩​ខែ​ដំបូង​

​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​ចិន PetroChina បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើនឡើង ៩,៦​ភាគរយ​សម្រាប់​បី​ត្រីមាស​ដំបូង​ឆ្នាំ ២០១៣ ដោយសារ​តែ​ក្រុមហ៊ុន​បាន​សម្រប​ខ្លួន​ទៅ​តាម​ទីផ្សារ ព្រម​ជាមួយ​ការផ្លាស់ប្ដូរ​ទីផ្សារ​មួយចំនួន​។​

​ប្រាក់ចំណេញ​សុទ្ធ​នៅ​ចន្លោះ​ខែ​មករា​-​កញ្ញា មាន​ចំនួន ១៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ប្រាក់​ចំណូល ៥,៨​ភាគរយ​ក្នុង​មួយ​ហ៊ុន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​។​

​ទីផ្សារ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​បាន​កើនឡើង ២,២​ភាគរយ ស្មើនឹង ៦៩៨​លាន​ប៉ារែល និង ៥​ពាន់​លាន​មែត្រ​គូប​។

​នៅក្នុង​រយៈពេល ៩​ខែ​ដំបូង ក្រុមហ៊ុន PetroChina ផលិត​បាន​ប្រេង​ឆៅ​ចំនួន ៧៣៤,៥​បារ៉ែល បើ​ធៀប​នឹង​ដើម​ឆ្នាំ​ធ្លាក់ចុះ ១,២​ភាគរយ​។ ការធ្លាក់ចុះ​នេះ​មិនមែន​មាន​តែ​ក្រុមហ៊ុន​មួយ​នេះ​នោះ​ទេ ក្រុមហ៊ុន​ផ្សេងៗ​ក៏​បាន​ធ្លាក់ចុះ​ផងដែរ ដោយសារ​តែ​តម្លៃ​ប្រេង​កើនឡើង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា PetroChina មាន​ទីតាំង​នៅក្នុង​ប្រទេស​ចិន ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ​ចិន China National Petroleum Corporation៕

petrochina

មតិយោបល់