ព័ត៌មានជាតិ

រថភ្លើង​មាន​បន្ទប់​គេង​លំដាប់​ផ្កាយ​ប្រាំពីរ មួយ​យប់​តម្លៃ $11,500 (Video Inside)

​ជប៉ុន​៖​ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន និង​ព្យាយាម​ជិះ​រថភ្លើង គួរតែ​រក​រថភ្លើង​ដែល​មាន​លក្ខណៈ​វិសេសវិសាល អាច​ធ្វើឲ្យ​លោក​អ្នក​ធ្វើ​ការសម្រាក បាន ដែល​ខុស​ពី​កាល​មុន ដោយ​ត្រឹម​តែ​ផ្អែក​កៅអី និង​អង្គុយ​យ៉ាង​លំបាក ។ តែ​ពេល​នេះ​លោកអ្នក​ពិតជា​អស់​កង្វល់​ជាក់​ជាមិនខាន ក្នុងករណី​ដែល​ជ្រើសរើស​យក​ការធ្វើដំណើរ​តាម​រថភ្លើង​នោះ គឺ​រថភ្លើង លំដាប់​ផ្កាយ ប្រាំពីរ ដោយ​មាន​បន្ទប់​ដាច់ដោយឡែក ក្នុង​បន្ទប់​នី​មួយៗ និង​មាន​ផា​សុកភាព​ថែមទៀត​ផង​។ ក្នុងនោះ​ដែរ​វា​មាន​គ្រែ​ពីរ​សម្រាប់​ឲ្យ​មនុស្សគេង និង​តុបតែង​ជាមួយនឹង​សំភារៈ​ផ្សេងៗ ដ៏​មាន​តម្លៃ សាក​សម​នឹង​ហៅថា រថភ្លើង លំដាប់​ផ្កាយ​ប្រាំពីរ ។​ក្រៅពីនេះ​ក្នុងរថភ្លើងក៏មាន​ភោជនីយដ្ឋាន​ ​សម្រាប់​ញ៉ាំ​អាហារផងដែរ។​
Train
​រថភ្លើង​នេះ​ដែរ បាន​បើក​ដំណើរ​កាល​កាលពី​ថ្ងៃ​ទី ១៥ ខែ តុលា ហើយ​វា​ត្រូវបាន​គេ​កក់​សំបុត្រ​សម្រាប់​ទិញ​ជិះ តាំ​ពី​ខែ មិថុនា មក​ម្លេះ ។ រថភ្លើង​លំដាប់​ផ្កាយ ប្រាំពីរ​នេះ បាន​ផ្តល់​ជូន​ប្រូ​ម៉ូ​សិន​ពិសេស ក្នុងតម្លៃ $5,750 ដុល្លារ ក្នុង​មួយ​យប់ ជាមួយ​ដំណើរ​កម្សាន្ត​ដែល​មាន​រយៈពេល ៤ ថ្ងៃ ៣ យប់ ។​បញ្ជាក់​ផងដែរ​ថា​សម្រាប់​តម្លៃ​ដើម​ក្នុង​បន្ទប់​នីមួយ​តម្លៃ $11,500 ៕​
ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់