ករណីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានភាពស្មុគ្រស្មាញពិបាកយល់នៃក្មេងស្រី Brook Greenberg អាយុ 20 ឆ្នាំដែលមិនដែលមានការរីកលូតលាស់នៃរាងកាយចាប់តាំងពីនាងមានអាយុ 5 ឆ្នាំមកម្ល៉េះ។អ្នកវិទ្យាសាស្ត្រជឿជាក់ថាការស្រាវជ្រាវអាចនឹងធ្វើឲ្យពួកគេទម្លាយអាថ៍កំបាំងពីការរស់នៅបានយូរអង្វែងនិងការបន្តអាយុបានវែងជាងមុន។
លោកវេជ្ជបណ្ឌិត Eric Schadt ប្រធានក្រុមស្រាវជ្រាវនៃវិទ្យាស្ថាន Icahn Institute បាននិយាយថា Brooke Greenberg អាចបង្ហាញពីចម្លើយមួយនៃភាពអស្ចារ្យនៃការថែរក្សាជីវិតមនុស្សឲ្យរស់នៅបានយូរអង្វែង។បើទោះបីជា Brooke បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនតែនាងជាមនុស្សតែម្នាក់គត់នៅលើលោកដែលត្រូវបានគេជឿថា DNA របស់នាងអាចនាំអ្នកវិទ្យាសាស្ត្រឲ្យទៅរកចម្លើយនៃការបន្តជីវិតបានយូរជាងមុន៕
មតិយោបល់